ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ផ្ទះ​លាក់​ស្ដុ​ប​ទុក​ឈើ​គ្រញូង​គ្មាន​ច្បាប់​ដកហូត​បាន​២៦​ដុំ​នឹង​ឃាត់ខ្លួន​មា្ច​ស់​ផ្ទះ​

​ខេត្ដកោះកុង​ ៖​ ផ្ទះ​ដែល​មាន​លាក់​ ស្ដុក​ទុក​ឈើ​គ្រញូង​ខុសច្បាប់​ស្ថិត​នៅ​ក្នុងភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេ​មរ​ ភូមិន្ទ​ ខេត្ដកោះកុង​មួយ​កន្លែង​ត្រូវ​បាន​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ដឹកនាំ​ ដោយ​លោក​ រស់​ សុ​ខឿន​ ប្រធាន​មន្ទីរ​ ស្រាវជ្រាវ​និង​យុត្ដិធម៌​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ប៊ូ​ ប៊ុ​ន​ហាង​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កោះ​ កុង​បង្ក្រាប​ដកហូត​កាលពី​ព្រឺ​ក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ប្រគល់​ទៅ​ឱ្យ​ខាង​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ដ​ចាត់ការ​តាម​ ច្បាប់​ ។​

​លោក​រស់​ សុ​ខឿន​ ប្រធាន​មន្ទីរ​ ស្រាវជ្រាវ​និង​យុ​ត្ដិ​ធ​ម័​នៃ​កងរាជអាវុធហត្ថ​ខេត្ដកោះកុង​បានឱ្យ​ភ្នាក់ងារ​យក​ព័ត៌មាន​យើង​ដឹង​ថា​ ក្នុង​ការ​ចុះ​ទៅ​បង្ក្រាប​ ផ្ទះ​ខាងលើ​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ដកហូត​បាន​ឈើ​គ្រញូង​២៦​ដុំ​ ស្មើ​ នឹង​៨៣៤​គីឡូក្រាម​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ដែល​ជា​ម្ចាស់​ឈើ​ម្នាក់​ឈ្មោះ​ពុត​ សុ​ដា​ណា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ។​

​បច្ចុប្បន្ន​ឈើ​គ្រញូង​ព្រមទាំង​ម្ចាស់​ ឈើ​ខាងលើ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ប្រគល់​អោយ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕ ហេង​ សូ​រិ​យា​

Heng-sorya005