ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បង្ហាញមុខជនសង្ស័យ​៧​នាក់​ ជាមុខសញ្ញាប្លន់ ​និង​ឆក់​ទ្រព្យសម្បត្តិ ​ពលរដ្ឋយ៉ាង​សកម្ម​ នៅ​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៩កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​បង្ហាញមុខ​ជនសង្ស័យ​៧​នាក់​ ប្លន់​យក​ម៉ូតូ​និង​ឆក់​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ៖​ ដោយ​មាន​សភាពការណ៍​ ប្លន់​យក​ម៉ូតូ​ និង​ឆក់​ទ្រព្យសម្បត្តិ​ យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការ​សម្របសម្រួល​ពី​លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ ខណ្ឌមានជ័យ​ បាន​បើក​ការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៧​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្លន់​យក​ម៉ូតូ​ និង​ឆក់​ទ្រព្យសម្បត្តិ​)​ ពី​ប្រជាពលរដ្ឋ​ ចំនួន​ ១៥​ករណី​ កាលពី​ថ្ងៃ​ទី​១០​ និង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ ៖​

១-​ឈ្មោះ​ មឿ​ន​ កក្កដា​ ភេទ​ ប្រុស​ អាយុ​ ២០​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ឆ្នាំ​ទី​២​ វិទ្យាស្ថាន​បច្ចេកទេស​ព្រះ​កុស​មៈ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ចុង​ព្រែក​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

២-​ឈ្មោះ​ ផាត់​ ដា​រ៉ា​វីត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ថ្នាក់​ទី​១១​ វិទ្យាល័យ​ព្រែក​ឯង​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​មិត្តភាព​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ ​ឃាត់ខ្លួន​ថ្ងៃ​ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ០២​ និង​ ៣០​ នាទី​ នៅ​ចំណុច​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

៣-​ឈ្មោះ​ ឡេះ​ ហ្វា​ហ្វី​ ហៅ​ ហ្វី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ​ឃាត់ខ្លួន​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ០៧​និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

៤-​ឈ្មោះ​ មិត្ត​ តៃ​ម៉ូ​ ហៅ​ ម៉ូ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ បុគ្គលិក​ធនាគារ​ក្រេ​ប៉ូ​ (​គ្រួសារ​រីករាយ​)​ ស្នាក់​នៅ​បន្ទប់​ជួល​ផ្ទះ​លេខ​ ៥៤៦​ ផ្លូវ​លេខ​ ៣៧១​ ភូមិ​ ម័​រ​ សង្កាត់​ ដង្កោ​ ខណ្ឌ​ ដង្កោ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ២២​ និង​ ០០​ នាទី​ នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ​ ៥៤៦​ ផ្លូវ​លេខ​៣៧១​ ភូមិ​ម័​រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

៥-​ឈ្មោះ​ សឿ​ន​ សាន​វិ​សុខ​ ភេទ​ ប្រុស​ ២១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ បុគ្គលិក​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​ ​ស្នាក់​នៅ​ ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​ បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ១១​ និង​ ៣០​ នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

៦-​ឈ្មោះ​ ញឹ​ម​ សុ​វ​ណ្ណា​រ៉ូ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ស្វាយ​រលំ​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេ​ត្ក​កណ្តាល​ ឃាត់ខ្លួន​ថ្ងៃ​ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ១១​ និង​ ៣០​ នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

៧-​ឈ្មោះ​ ស៊ុន​ សុភ​ក្ត្រា​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ០០​ និង​ ១០​ នាទី​ រំលង​អា​ធ្រា​ត​ នៅ​ចំណុច​ផ្ទះ​ភូមិ​ច្រាំង​បាក់​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ ហុងដា​ប៊ិ​ច​ ពណ៌​ផ្កាឈូក​ សេរី​ឆ្នាំ​ ២០១៧​ លេខ​តួ​៩០០១៦៣៩​ លេខ​ម៉ាស៊ីន​ ៩០០១៧៩៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១GQ​ ៧២១១​ ចាប់​យក​ពី​ឈ្មោះ​ មឿ​ន​ កក្កដា​ ,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ ខ្មៅ​ ឆ្នាំ​ផលិត​២០១៣​ លេខ​តួ​-​លេខ​ម៉ាស៊ីន​៨៨៦៦៤៦២​ ពាក់​ស្លាក​លេខ​ កណ្តាល​១O-៧០២៦​ ចាប់​យក​ពី​ឈ្មោះ​ មិត្ត​ តៃ​ម៉ូ​ ហៅ​ ម៉ូ​ ,​ អាវុធ​ខ្លី​ម៉ាក​ BERETTA​ លេខ​ ១៨២៩៨​ ចំនួន​ ០១​ ដើម​ ប្រើ​ហ្គា​ស​ បាញ់​គ្រាប់ឃ្លី​កង់​ គ្មាន​បង់​ ចំនួន​ ០១​ ដើម​ ចាប់​យក​ពី​ឈ្មោះ​ សឿ​ន​ សាន​វិ​សុខ​, ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ សេរី​ឆ្នាំ​ ២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥៣៧៣៩៧១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HI-៣៧៤៥​ ចាប់​យក​ពី​ឈ្មោះ​ ស៊ុន​ សុភ​ក្ត្រា​ ,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ សេរី​ឆ្នាំ​ ២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២៤៧៥៧៩​ ពាក់​ស្លាក​លេខ​តាកែវ​១P-៧៩៦០​ ចាប់​យក​ពី​ឈ្មោះ​ ស៊ុន​ សុភ​ក្ត្រា​ ៕


ចែករំលែក៖