ព័ត៌មានទាន់ហេតុការណ៍៖

បច្ចុប្បន្នក្រុមហ៊ុន Apple លក់សំបកធ្វើពីស្បែកយ៉ាងថ្លៃ សម្រាប់កុំព្យូទ័រ MacBook 12 អ៊ីញ

ក្រុមហ៊ុន Apple បានបង្ហាញនូវសំបកធ្វើពីស្បែកដែលមើលទៅស្រស់ស្អាតសម្រាប់ MacBooks ទំហំ 12 អ៊ីញ ដែលមើលមិនច្បាស់លាស់រូបសញ្ញារបស់ក្រុមហ៊ុន។ វាគឺជាសំបកដំបូងគេដែលបានមកពីក្រុមហ៊ុន Apple ដែលរហូតមកដល់ពេលនេះមានតែម៉ាក MacBook ម៉ាកទី 3 ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple បាននិយាយថាការរចនានេះ អ្នកទិញអាចធ្វើការជ្រើសរើសបាននៅក្នុងពណ៌ Saddle Brown និង Midnight Blue ដែលមានតំលៃ $ 149 ។

NKD-36x6_outline

តម្លៃអាចមើលទៅហាក់បីដូចជាថ្លៃបន្តិចមែន ប៉ុន្តែក្រុមហ៊ុន Apple និយាយថាសំបកនេះត្រូវបានផលិតដោយដៃចេញពីស្បែកអឺរ៉ុប ដែលមានគុណភាពខ្ពស់ជាមួយនឹងស្រទាប់មីក្រូហ្វីតទន់។ ឥឡូវនេះយើងអាចរកទិញបានពីហាង Apple Store និង ដឹកជញ្ជូនបានក្នុងមួយថ្ងៃនៃថ្ងៃធ្វើការ។ ការដែលដែលមើលទៅល្អប្រសើរជាងនោះ វាមានពេលច្រើនជាងប្រាំសប្តាហ៍ អ្នកនឹងត្រូវរង់ចាំការបញ្ជាទិញ iPhone X មុន។ ដូច្នេះប្រសិនបើអ្នកមាន MacBook ហើយត្រូវការបំពេញរន្ធរាង iPhone-X ដូចនេះប្រហែលជាត្រូវធ្វើការកម្មង់ទិញបន្ថែមហើយ៕ ហេង លក្ខិណា