ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា​ថ្មី​ជួយ​បង្ក​កំណើត​សម្រាប់​គូ​ស្វាមីភរិយា​លំបាក​មានកូន​

​ភ្នំពេញ​ ៖​ បញ្ហា​គ្មាន​កូន​បាន​ក្លាយ​ ជា​ក្ដី​កង្វល់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គូ​ស្វាមី​ ភរិយា​ក្រោយ​រៀប​ការ​រួច​ ប៉ុន្ដែ​បញ្ហា​នេះ​ ត្រូវ​បាន​ដោះស្រាយ​ក្រោយ​ពេល​ដែល​ ក្រុម​វេជ្ជបណ្ឌិត​ បាន​ស្រាវជ្រាវ​រក​ឃើញ ​អំពី​ការ​ជួយ​ពួក​គេ​ឱ្យ​មានកូន​តាម​បំណង​ តាម​បច្ចេកវិទ្យា​ទំនើប​ហើយ​ប​ច្ចុ​ប​ប្បន្ន​បច្ចេកវិទ្យា​នេះ ​ក៏​មាននៅ​កម្ពុជា​គឺ​អត្រា​ជោគជ័យ ​ស្មើរ​ប្រទេស​ជឿនលឿន​នៅ​ ប៉ែក​អា​មេ​រិ​ក​និង​អ៊ឺ​រ៉ុ​ប​។​

​ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ​ឡា​បូ​បង្ក​កំណើត​មាន​គូ​ស្វាមីភរិយា​ដែល​ជួប​ បញ្ហា​លំបាក​មានកូន​ធ្ងន់ធ្ងរ​ចំនួន​១១៧​គូ​ បាន​មក​ទទួល​សេវា​បង្ក​កំណើត​ហើយ​ជា​លទ្ធផល​មាន​៦៨​គ្រួ​សារបាន​ទទួល​ជោគជ័យ​និង​គ្រួសារ​ដែល​មិន​ទាន់​ទទួល​ជោគជ័យ​នឹង​ត្រូវ​ដាក់​ប​ញ្ជូ​ល​កោសិកា​កូន​ ដែល​នៅ​សល់​បន្ដ​ទៀត​។​

​លោក​ ហោ​ សំណាង​ នាយក​គ្រប់​ គ្រង​ទូទៅ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ អត្រា​ទទួល​បាន​ ជោគជ័យ​ខ្ពស់​ជាទី​មោ​ទ​នៈ​ដែល​មិន​ មែន​កើតឡើង​ដោយ​ចៃដន្យ​ទេវា​កើត​ ឡើង​ដោយសារ​គុណភាព​ឡា​បូ​(​កន្លែង​ ពិសោធន៍​)​ដែល​បំពាក់​ដោយ​ឧបករណ៍​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ពិភព​ លោក​។​ អ្នក​ប្រឹក្សា​សាងសង់​ឡា​បូ​គឺ​ ធ្លាប់​បាន​សាងសង់​ឡា​បូ​ប្រទេស​នៅ​អា​ មេ​រិ​ក​និង​អ៊ឺ​រ៉ុ​ប​នាយក​គ្រប់គ្រង​ឡា​បូ​បង្ក​កំណើត​ជា​អ្នក​មានបទពិសោធន៍​ធ្លាប់​ ដឹង​នាំ​ឡា​បូ​នៅ​ប្រទេស​អង់គ្លេស​និង​អា​ មេ​រិ​ក​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។​

​តាម​ប្រសាសន៍​លោកស្រី​វេជ្ជបណ្ឌិត​ ស៊ា​ន​ សុខ​ទៀង​ នាយិកា​បច្ចេកទេស​ នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​បាន​លើក​ ឡើង​ថា​ មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ មាន​ក្រុម​វេជ្ជបណ្ឌិត​ជំនាញៗ​បាន​បញ្ចប់​ ការ​សិក្សា​ពី​បរទេស​ដែល​ធ្វើ​រោគ​វិ​និ​ ច្ឆ័​យ​ច្បាស់លាស់​និង​ត្រឹមត្រូវ​ប្រកបដោយ​ ក្រមសីលធម៌​ និង​មនសិកា​វី​ជ្ជា​ជីវៈ​ គ្មាន​ភាព​ស្រពិចស្រពិល​ឬ​ភាព​មិន​អស់ចិត្ដ​ទៀត​ទេ​លើ​មូល​ហ​តុ​លំបាក​មានកូន​ ក្រោយ​ពី​អ្នកជំងឺ​មក​ទទួល​សេវា​ពិគ្រោះ​ ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​។​

​ចំណុច​គួរ​ឱ្យ​កត់សម្គាល់​មួយ​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​គេ​សង្កេត​ ឃើញ​មាន​អ្នកជំងឺ​បរទេស​ពី​អាស៊ី​ អ៊ឺ​រ៉ុ​ប​ និង​អា​មេ​រិ​កមក​ទទួល​សេវាកម្ម​ព្យា​ បាល​ផង​ដែរ​។​ ឆ្លើយ​តប​ទៅ​នឹង​ចំណុច​ នេះ​លោក​ ហោ​ សំណាង​ បាន​បង្ហើប​ឱ្យ​ ដឹង​ថា​ មូល​ហ​តុ​ដែល​អ្នកជំងឺ​បរទេស​ បាន​សម្រេច​មក​ទទួល​ការ​ព្យាបាល​បញ្ហា​ លំបាក​មានកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ កម្ពុជា​ គឺ​មាន​កត្ដា​សំខាន់ៗ​បី​យ៉ាង​ទី​១-​ដោយ​អត្រា​ជោគជ័យ​នៃ​ការ​កកូន​របស់​ឡា​បូ​បង្ក​កំណើត​ក្នុង​កែវ​មាន​កម្រិត​ស្មើ​និង​ឡា​បូ​នៅ​ប្រទេស​អា​មេ​រិ​ក​និង​ប៉ែក​ អ៊ឺ​រ៉ុ​ប​អ្នកឯកទេស​និង​បច្ចេកវិទ្យា​ស្ដង់ដា​អន្ដរជាតិ​ជា​ហេតុ​ធ្ចើ​ឱ្យ​ទស្សនា​វ​ត្ដី​ Fertility​ និង​Sterility​ របស់​សហរដ្ឋ​អា​ មេ​រិ​កបាន​ចុះ​ផ្សាយ​អត្ថបទ​ដែល​ដាក់​ ចំណងជើង​ថា​ “​ក្រោយមក​៣៥​ឆ្នាំ​ប្រទេស​ កម្ពុជា​មាន​បច្ចេកវិទ្យា​ជួយ​បង្ក​កំណើត​”​។​ ទី​២-​តម្លៃ​ចំណាយ​លើ​ការ​ព្យាបាល​ សមរម្យ​ជាង​នៅ​ក្នុង​ប្រទេស​ផ្ទាល់​របស់​ពួក​គាត់​និង​ ទី​៣-​វា​ជា​ឱកាស​ដ៏​ប្រសើរ​ មួយ​ដែល​ពួក​គាត់​អាច​មក​ទទួល​ការ​ព្យាបាល​ផង​និង​ធ្វើ​ទេសចរណ៍​ផង​។​

​តាម​ Neil​ R.​ Stoddard​ Ph.D.​ ដែល​ជានា​យក​ឡា​បូ​បង្ក​កំណើត​ក្នុង​កែវ​ បាន​មាន​ប្រសា​ន៍​ថា​ វា​ពិតជា​មាន​ មោទនភាព​និង​ប្រសើរ​ខ្លាំង​ណាស់​ហើយ​ក៏​ជា​ប្រវត្ដិសាស្ដ្រ​ដែល​លោក​អាច​ចូល​ រួម​ដឹកនាំ​ឡា​បូ​បង្ក​កំណើត​ដំបូង​គេ​នៅ​ កម្ពុជា​។​ ដោយ​ទទួល​បាន​លទ្ធផល​ជោគ​ ជ័យ​កម្រិត​ខ្ពស់​នេះ​ពិតជា​កត្ដា​ជំរុញ​ឱ្យ​ លោក​និង​ក្រុមការងារ​ខិតខំ​បន្ថែម​មួយ​កម្រិត​ទៀត​ដើម្បី​រក្សា​និង​បង្កើន​អត្រា​ ជោគជ័យ​នេះ​ ៕ វ​ឌ្ឍ​នា​

So-vuthy-(1)

So-vuthy