ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់តួនាទីអនុគណ:កម្មការ​ ការពារដែនជម្រកសត្វព្រៃមួយរូប​ដែលប្រព្រឹត្តនិងបទបញ្ជាផ្ទៃក្នុង

ខេត្តឧត្ដរមានជ័យ ៖ ព្រះសង្ឃ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​​ ​និង​អាជ្ញាធរ​មូលដ្ឋាន ​​​ប្រកាស​​មិន​ទទួល​ស្គាល់​អនុ​គណៈកម្មការ​ការពា​រ​ដែន​ជម្រក​សត្វព្រៃ​មួយ​រូប ​ដែល​ប្រព្រឹត្តិ​ខុស ​នឹង​បទបញ្ជាផ្ទៃក្នុង ​របស់​សង្ឃ​រុក្ខាវ័ន​ដែន​ជម្រក​សត្វព្រៃ។

ពិធីនេះ ​ធ្វើឡើង​​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែសីហា​ ឆាំ្ន​២០១៨​នេះ ​ក្រោម​គណៈអធិបតី​​​ព្រះ​តេជគុណ​ឧត្តមណី ​ប៊ុត សា​លួត​ ព្រះ វិសុទ្ធិ​មេតា្ត​រាជាគណៈ​ថា្នក់​កិត្តិយស​ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ នឹង​ជា​ព្រះប្រធាន​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ​រួម​នឹង​លោក ​រិ​ទ្ធី ​បក្ស​ អភិបាលស្រុក​ចុងកាល់​ព្រមទាំង​មន្ត្រី​មូលដ្ឋាន​របស់​សហគមន៍​ ​នៅ​តំបន់​ព្រៃ​រុក្ខាវ័ន​ នឹង​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ជាច្រើន​គ្រួសារ​ចូលរួមផងដែរ ។

ព្រះ​តេជគុណ ប៊ុត សា​លួត​ មាន​សង្ឃ​ដីកាថា ​មូលហេតុ​ដែល​ ធ្វើ​ការ​បដិសេធ​នឹង​បណ្តេញ​ចេញ​នូវ​អនុ​គណៈកម្មការ​ការពា​រ​ដែន​ជំរក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ ឈប់​ទទួល​ស្គាល់ ​​នៅ​ពេលនេះ​ គឺ​មកពី​បុគ្គល​ឈ្មោះ​ ម៉ែន សា​រ៉ា​ រូបនេះ​ កន្លងមក​ថ្មី​នេះ ​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ខុសឆ្គង​នឹង​បទ​បញ្ជា​​ផ្ទៃក្នុង​របស់​សង្ឃ​រុក្ខា​វ័ន​ ​ ដោយ​ប្រព្រឹត្តិ​អំពើ​មិន​សមរម្យ​ដូចជា​ ការ​ប្រើ​អំណាច​របស់​ខ្លួន​ គាបសង្កត់​មក​លើ​ប្រជាពលរដ្ឋ យក​ប្រាក់​ពី​ពលរដ្ឋ​ដឹក​អុស ​ដឹក​ចម្រឹង​ កាប់​បំផ្លាញ​ព្រៃឈើ​ ដើម្បី​តែ​ប្រយោជន៍​ ​ផ្ទាល់​ខ្លួន​គំរាមកំហែង​ ដល់​សមាជិក​សហគមន៍​​គា្ន​ឯង ​តាំង​ខ្លួន​ជា​អ្នកធំ ​បាន​ធ្វើ​បែងចែក​ដីធ្លី​របស់​សហគមន៍​ នឹង​ដកហូត​ដី​ពី​ពលរដ្ឋ​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​ នឹង​ប្រព្រឹត្តិ​នូវ​បទល្មើស​ផ្សេងៗ​​ គ្មាន​ការ​អនុញ្ញាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវ័ន​។

ក្នុងឱកាសនោះ​ លោក ​រិ​ទ្ធី ​បក្ស​ អភិបាលស្រុក​ចុងកាល់ ​បានឲ្យដឹងថា​ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ​ទុក​អោយ​ខាង​មន្ទីរ​ធម្មការ ​នឹង​សាសនា ​ជា​អ្នកធ្វើការ​វិនិច្ឆ័យ​​សម្រេច​ទៅ​ចុះ​ ព្រោះ​ជា​បញ្ហា​​របស់​ព្រះសង្ឃ ​រូបលោក​ផ្ទាល់​បាន​ត្រឹមតែ​ធ្វើការ​សម្របសម្រួល​តែ​ប៉ុណ្តោះ​៕ ប៉ែន នួន