ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជារថយន្តស្ទូចបង្គោលភ្លើងបំរុងដាំ ប៉ះខ្សែភ្លើងឆក់ស្លាប់ម្នាក់

ភ្នំពេញ ៖ បុរសវ័យ២២ឆ្នាំ ជាអ្នកបើករថយន្តស្ទូចដាក់បង្គោលភ្លើងម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈកំពុងបញ្ជារថយន្តស្ទូចដើម្បីដាំបង្គោលភ្លើង ស្រាប់តែដងស្ទូចប៉ះកកិតនឹងខ្សែភ្លើង បណ្តាលឲ្យរលាត់ឆ្លងចរន្ត ឆក់ស្លាប់មួយរំពេចបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង ១៧និង៣៥នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើចញ្ចើមផ្លូវលំ ភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមកាបំភ្លឺនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តដឹកក្រុមការងារមានគ្នាប្រហែល៤នាក់ចេញពីក្រុមហ៊ុនអគ្គិសនី ឃ្លាំង សំណុង នៅម្ដុំវត្តព្រៃស្ពឺសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីមកដាំបង្គោលភ្លើងនៅកន្លែងកើតហេតុខាងលើ ។ លុះពេលមកដល់ជនរងគ្រោះបានចុះមកបញ្ជារថយន្តស្ទូចបង្គោលភ្លើង ដែលមាននៅកន្លែងកើតហេតុស្រាប់តែដងស្ទូចប៉ះនិងខ្សែភ្លើងបណ្ដាលឲ្យរលាត់ឆក់ជនរងគ្រោះភ្លាមនោះក្រុមការងារក៏បានស្ទុះទៅជូយរួចយក ជនរងគ្រោះទៅដាក់ដីខ្សាច់ក្បែរនោះដោយមានសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនជនរងគ្រោះបន្ទាប់នៅមណ្ឌលសុខភាព ពន្សាំងជួយសង្គ្រោះ តែជនរងគ្រោះបានដាក់ខ្យល់ស្លាប់បាត់តែម្ដង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះបឿនយ៉ាន់ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានមានទីលំនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

ឆ្លងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសកោល្យវិច័យរាជធានីភ្នំពេញ និងការពិនិត្យរបស់ លោក នង សុវណ្ណរ័ត្ន សពជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ ពិតប្រាកដមែន។ បច្ចុប្បន្ន ពសជនរងគ្រោះបានប្រគល់ទៅឲ្យក្រុមគ្រួសារពសយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ធឿនព្រែកជ័យ