ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជីឈ្មោះកីឡាករ២៥រូបត្រៀមការប្រកួតមិត្តភាពនិងដណ្តើមពានរង្វាន់ AFC Asian Cup

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកោះហៅកីឡាករជម្រើសជាតិកម្ពុជាចំនួន២៥រូប ត្រៀមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីដែលគ្រោងនឹងធ្វើនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខក៏ដូចជាការត្រៀមប្រកួតជាមួយក្រុមបាល់ទាត់ប្រទេសអាហ្វហ្គានីស្ថានក្នុងពានរង្វាន់ AFC Asain Cup ផង ដែរ ។

កីឡាករ២៥រូបមានវត្តមានក្នុងបញ្ជីឈ្មោះត្រៀមសម្រាប់ការប្រកួតនោះរួមមាន ១-ស៊ូ យ៉ាទី អ្នកចាំទីបឹងកេត, ២-ហ៊ុល គឹមហ៊ុយ អ្នកចាំទីយុវជនសាលាបាល់ទាត់ជាតិបាទី, ៣-អ៊ុំ សេរីរ័ត្នអ្នកចាំទីក្រសួងការពារជាតិ, ៤-អោម ឧត្តម អ្នកចាំទីព្រះខ័ន រាជ្យស្វាយរៀង, ៥-ឆុំ ពិសាខ្សែការពារ ភ្នំពេញក្រោន, ៦-ណុប តុលា ខ្សែការពារ ព្រះខ័នរាជ្យស្វាយរៀង, ៧-សឿយ វិសាល ខ្សែការពារភ្នំពេញក្រោន, ៨-ធារី ចន្ថាប៊ីន ខ្សែការពារ Krabi FC, ៩-នេន សុធារ័ត្ន ខ្សែ ការពារព្រះខ័នរាជ្យស្វាយរៀង, ១០-សឿត បារាំងខ្សែការពារភ្នំពេញក្រោន, ១១-រស់ សំអឿន ខ្សែការពារបឹងកេត, ១២-ឈិន ឈឿន ខ្សែការពារក្រសួងការពារជាតិ, ១៣-ទិត្យ ឌីណា ខ្សែបម្រើអគ្គស្នងការដ្ឋាន នគបាលជាតិ, ១៤-ប្រាក់ មុន្នីឧត្តម ខ្សែបម្រើ ព្រះខ័នរាជ្យស្វាយរៀង, ១៥-ច្រឹង ពលរដ្ឋ ខ្សែបម្រើក្រសួងការពារជាតិ, ១៦-ហួយ ផល្លីន ខ្សែបម្រើព្រះខ័នរាជ្យស្វាយរៀង, ១៧-ប្រាក់ ធីវ៉ាខ្សែបម្រើ ភ្នំពេញក្រោន, ១៨-អុិន សូដាវីដ ខ្សែបម្រើភ្នំពេញក្រោន, ១៩-ស៊ុន វណ្ណដេត ខ្សែបម្រើអគ្គស្នងការដ្ឋាននគបាលជាតិ, ២០-កែវ សុខផេង ខ្សែ ប្រយុទ្ធភ្នំពេញក្រោន, ២១-កែវ សុខងន ខ្សែប្រយុទ្ធភ្នំពេញក្រោន, ២២-ឃួន ឡាបូ រ៉ាវី ខ្សែប្រយុទ្ធបឹងកេត, ២៣-ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធ Fujieda MY
FC, ២៤-នួន បុរី ខ្សែប្រយុទ្ធអគ្គស្នងការដ្ឋាននគបាលជាតិ និង២៥-សារី ម៉ាតណូរូទីន ខ្សែប្រយុទ្ធណា ហ្គាវើល ។

NKD-36x6_outline

បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាអាចមានការប្រែប្រួលច្រើន ខណៈគ្រូបង្វឹក ជនជាតិប្រេស៊ីលបានសម្រេចដាក់បញ្ចូលកីឡាករយុវជនច្រើននិងកីឡាករមានបទពិសោធន៍ដែលមានសមត្ថភាពលេងច្រើនមុខងារដូចជា កីឡាករ កែវ សុខងន និង កីឡាករ នួន បុរី ជាដើម ខណៈ២រូបនេះខកខានលេងរយៈពេលយូរឆ្នាំក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ។

ការសម្រេចដាក់បញ្ចូលកីឡាករយុជន និងកីឡាករមានបទពិសោធន៍នេះ លោក Leonardo Luis គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាសញ្ជាតិប្រេស៊ីលបានថ្លែងថា កីឡាករដែលមាននៅក្នុងបញ្ជីឈ្មោះទាំងអស់នេះ លោកបានសម្លឹងមើលសមត្ថភាពរបស់ពួកគេតាមរយៈការប្រកួតលីកកំពូល ។

កីឡាករដែលត្រូវបានកោះហៅទាំងអស់ចំនួន២៥រូបខាងលើមកពីក្លិបចំនួន៦ដែលប្រកបអាជីពនៅក្នុងលីកកំពូលកម្ពុជាក្លិបមកពីក្រៅប្រទេសចំនួន២ និងមកពីឈុតយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន១រូបផងដែរ ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងប្រមូលផ្ដុំនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី វេលាម៉ោង៦និង៣០នាទីល្ងាចនៅពហុ កីឡដ្ឋានជាតិអូឡាំពិក ៕ សារីម