ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បញ្ជូនចោរលួចរថយន្តពីរនាក់មកតុលាការ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបាន

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ចោរលួចរថយន្តពីរនាក់មកសាលាដំបូងខេត្តកណ្តាល បន្ទាប់ពី កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែងបង្ក្រាបបាន ដើម្បីបន្តរនីតិវិធីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

ជនសង្ស័យទី០១ឈ្មោះរិទ្ធ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅ ផ្ទះជួល ម្ដុំកាណាឌីយា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០២ឈ្មោះ រ៉ា ប៊ុនរិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅ ផ្ទះជួលម្ដុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកឯជនរងគ្រោះ ឈ្មោះ​វណ្ណ​ សុភក័្ត​ ភេទប្រុស​អាយុ
៣១ឆ្នាំរស់នៅភូមិឃុំកើតហេតុ មុខរបរ​បុគ្គលិកក្រុមហ៊ុនATTWOOD។

បើតាមនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះបានទុករថយន្តនៅខាងមុខផ្ទះ រួចក៏ទៅខេត្តព្រៃវែង ជិះរថយន្តផ្សេង លុះដល់វេលាម៉ោងកើតហេតុបងប្អូនជនរងគ្រោះទូរសព្ទ័ប្រាប់ជនរងគ្រោះថា រថយន្តបង បាត់ហើយពេលនោះជនរងគ្រោះ បានទូរសព្ទ័ទៅក្រុមហ៊ុនឆែកGPSមើលឃើញរថយន្តនៅរង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួចជនរងគ្រោះបានប្តឹងសមត្ថកិច្ទនៅទីនោះឃាត់រថយន្តនិងឃាត់ជនសង្ស័យបានចំនួន០២នាក់ខាងលើ នៅចំណុច ផ្ទះលក់បាយឈ្មោះ សុខធី ភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ។

វត្ថុតាងចាប់យក រថយន្ដម៉ាក TOYOTA TACOMA ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1030(ក្លែងក្លាយ)មួយគ្រឿង សោរអក្សអិលដែកចុងស្រួច សម្រាបកាច់សោររថយន្ដ មួយ ទូរស័ព្ទណូគា Nចុចពិលចំនួន០២គ្រឿង(ពណ៍ខ្មៅលេខ ០៩៦ ៩៧៦៣៨៣៣ និងពណ៍ខៀវ លេខ ០៨៧ ៨៧០៩៣៧)នាឡិការ ពណ៍ខ្មៅម៉ាក ជូរ៉េន មួយគ្រឿងចិញ្ចៀនលោហៈធាតុ ពណ៍លឿង មួយ៕ ឆ ដា