ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បញ្ជូនជនសង្សយ័៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្សយ័៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៨នេះ ពាក់ពន្ធ័បទល្មើសគ្រឿងញៀនដែលបង្ក្រាបបានកាលពីថ្ងៃ ថ្ងៃទី២៩ តុលា ២០១៨ នៅចំណុច ភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ។

ជនសង្ស័យឈ្មោះ ទន់ ផាន ភេទប្រុសអាយុ​ ៣៤ឆ្នាំ​ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើតភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បច្នុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុង_ខេត្តព្រះសីហនុ, ឈ្មោះ ញូង វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ចិនស្រុកកំណើត ក្រុម១៩ មណ្ឌល២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុទីលំនៅបច្នុប្បន្ននៅសង្កាត់ លេខ១ ក្រុង_ខេត្តព្រះសីហនុ, ឈ្មោះ ងួន ស៊ីផាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើតភូមិដើមច័ន្ច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពតបច្នុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុង_ខេត្តព្រះសីហនុ និង ឈ្មោះ ខៀវ មករា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបស្រុកកំណើតខេត្តព្រះសីហនុបច្នុប្បន្ននៅសង្កាត់លេខ១ ក្រុង_ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនម្សៅ​ ចំនួន១៣កញ្ចប់​ ស្មើ១១.០២ក្រាម( ទម្ងន់សុទ្ធ), ទូរស័ព្ទ​ចំនួន០៣គ្រឿង, ដបជក់ចំនួន០១, ដែកកេះចំនួន ០៣ និងម៉ូតូចំនួន ០១គ្រឿង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖