ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីចាប់ឃុំឃាំង និងការបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាលយ័បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៦នាក់(ជនជាតិចិន) ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ព្រះសីហនុពាក់ព័ន្ធករណីចាប់ ឃុំឃាំងនិងការ បង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោសនិងកាន់កាប់ឬ រក្សាទុកអាវុធខុសច្បាប់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

របាយការណ៍ផ្លូវការពីកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះសុង ពីងអ៉ីន ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះឡាន ស៊ាវជីង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិន មុខរបរគ្មានស្នាក់នៅសណ្ឋាគារ Kai.Zhou ស្ថិតនៅក្រុម៨ ភូមិ១ សង្កាត់៤ ក្រងព្រះសីហនុ, ឈ្មោះហ្វាន ឈី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះលី ស៊ីងម៉ាវ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិន មុខរបរគ្មាន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះលន់ វីនហ្វូ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងឈ្មោះចាន់ តឺឈុន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

វត្ថុតាងរួមមាន៖ អាវុធខ្លីម៉ាកK59 ចំនួន០១ដើម. បង់ចំនួន០១. , គ្រាប់ចំនួន០៤គ្រាប់, ខ្នោះដៃចំនួន០១គូ, ដំបងដែករលាស់ចំនួន០២, ទូរស័ព្ទដៃចំនួន០៦គ្រឿង, លិខិតឆ្លងដែនចំនួន០៩ក្បាល, នាឡិកាដៃចំនួន០៣គ្រឿង និងឯកសារពាក់ពន្ធ័មួយចំនួនទៀត ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖