ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅស្នងការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត ៖ ជនសង្ស័យ៣នាក់ និងវត្ថុតាងថ្នាំញៀនត្រូវកម្លាំងអធិការស្រុកថ្មពួកបញ្ជូនទៅស្នងការខេត្តដើម្បីចាត់តាមផ្លូវច្បាប់កាលពីរសៀលថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០១៨។

លោកសៅ សារឿនអធិការស្រុកថ្មពួកមានប្រសាសន៍ថាជនសង្ស័យដែលចែកចាយថ្នាំញៀនខាងលើ នៅវេលាម៉ោង១១ និង៣៥នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនយើងបានចុះសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកំលាំងនគរបាលវរព្រំដែន 807 បានឃាត់ខ្លួនជនសង្ស័យ ចំនួន 03 នាក់រួមទាំងដកហូតវត្ថុតាងថ្នាំញៀន។

ប្រត្តិបត្តការឃាតខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទួមានជ័យ ។

ជនសង្ស័យទី1 ឈ្មោះ កន ភ័ស ភេទប្រុស អាយុ 30ឆ្នាំ ដកហកវត្ថុតាង ថ្នាំគ្រាប់182គ្រាប់ ខៀវ 2គ្រាប់ ម្សៅក្រាមសថ្លា03ថង់ រស់នៅភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ។

2.ឈ្មោះ ឡាំ ត្រេង ភេទប្រុស អាយុ43ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋឹ ឃុំគោករមៀត ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ គ្រាប់ចំនួន156គ្រាប់ ម្សៅក្រាមសថ្លាចំនួន03ថង់តូច ។

3.ឈ្មោះ ទន ថុនា (ថុ) ភេទប្រុស អាយុ19ឆ្នាំ វត្ថុតាងគ្មាន ធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន រួចបន្តធ្វើកំណត់ហេតុបិទលំនៅឋានផ្ទះ ឈ្មោះ ឡាំ ត្រេង (តាក្របី) នៅភូមិបន្ទាយមានឫទ្ធិ តែម្តងកម្លាំងជំនាញខេត្តនឹងបញ្ជូនជនសង្ស័យខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលនេះ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖