ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនតាម្នាក់ចាប់រំលោភចៅស្រីខ្លួនឯង២នាក់បានសម្រេច ហើយគំរាមកាត់ដៃកាត់ជើងមកតុលាការ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនតាចំណាស់ចិត្តតិរិច្ឆានម្នាក់ចាប់រំលោភចៅស្រីខ្លួនឯង២នាក់បានសម្រេច ហើយគំរាមកាត់ដៃកាត់ជើងបើហ៑ានប្រាប់គេ មកសាលាដំបូងខេត្តកណ្តាល ដើម្បីចត់ការតមនីតិវិធីច្បាប់។

បច្ចុប្បន្នតាចំណាស់នេះកំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី សុ៑ន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

ជនសង្ស័យឈ្មោះឌឹម សុខឿន ហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកឯ ជនរងគ្រោះ០២នាក់ទី០១ឈ្មោះណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំមុខរបរសិស្ស និងទី០២ឈ្មោះណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ត្រូវនឹងទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៤និង០០នាទីនៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ ២នាក់បងប្អូនបានដេកនៅផ្ទះជាមួយជីតាហើយឪពុក.ម្តាយរវល់ធ្វើការនៅភ្នំពេញលុះពេលដល់ម៉ោងកើតហេតុខាងលើជនសង្ស័យត្រូវជាជីតាបានធ្វើសកម្មភាពចាប់រំលាភជនរងគ្រោះទី១ឈ្មោះ(ណ.ត.ល.ហ)បានស្រែកថាឈឺណាស់ហើយជនសង្ស័យបានប្រាប់ថាកុំមាត់ប្រយ័ត្នអញវ៉ៃ?ប្រឹងចាប់រំលោភរហូតបានសម្រេច.បើប្រាប់ម៉ែ?អញកាត់ដៃកាត់ជើងង៉ែងឱ្យដើរសំទានគេនិងចាប់រំលាភទាំង២នាក់បងប្អូនតែម្តង។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវជាចៅបានប្រាប់ម្តាយឱ្យដឹងថា៖ពីរឿងហេតុរួចមកម្តាយបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋឈានចុះទៅធ្វើការឃាត់ខ្លួនយកទៅអធិការស្រុកកៀនស្វាយដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលាភមកលើជនរងគ្រោះត្រូវជាចៅពិតប្រាកដមែន ៕ ឆ ដា