ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​កងកម្លាំង​សំណង់​វិស្វកម្ម​ លេខ​៥៤៩​ជាង​២០០​នាក់​ចេញ​បេសកកម្ម​ទៅ​ប្រទេស​លី​បង់​

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នា​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍​ចិន​តុង​ គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ពិធី​ជូន​ដំណើរ​កង​ កម្លាំង​អនុ​សេនា​ធំ​វិស្វកម្ម​សំណង់​លេខ​ ៥៤៩​ទៅ​ចូលរួម​បេសកកម្ម​ពហុ​ខ្នាត​រួម​ គ្នា​អង្គការសហប្រជាជាតិ​នៅ​អាហ្វ្រិក​ កណ្ដាល​ (MINUSCA)​ ប្ដូ​រវេ​ណ​កង​ ចាស់​និង​ជូន​ដំណើរ​និ​មិ​ត្ម​រូប​កង​វិស្វកម្ម​ លេខ​៩៣៦​បញ្ចប់​បេសកកម្ម​ក្នុង​អំឡុង​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ សែ​ម​ សុវណ្ណ​នី​ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ បានឱ្យ​ដឹង​ថា​ កងកម្លាំង​វិស្វកម្ម​លេខ​ ៥៤៩​ត្រៀម​ចូល​រូ​ម​បេសកកម្ម​រក្សា​ សន្ដិភាព​របស់​អ​.​ស​.​ប​.​នៅ​សាធារណរដ្ឋ​ អាហ្វ្រិក​កណ្ដាល​ជា​កង​ទី​២​ចំនួន​២១៩​ នាក់​ ក្នុង​នោះ​មាន​នារី​៤​នាក់​ ។​ កង​នេះ​ មាន​ភារកិច្ច​គាំទ្រ​ដល់​ដំណើរការ​អន្ដរ​ កាល​នៅ​ក្នុង​ប្រទេស​នេះ​ទទួល​ភារកិច្ច​ សាងសង់​សំណង់​បញ្ឈរ​ និង​សំណង់​ផ្ដេក​ រៀបចំ​ទីតាំង​ឈរជើង​ថ្មី​ និង​ទទួលខុស​ ត្រូវ​ជួយ​ផ្ដល់​នូវ​ការ​ចល័ត​កម្លាំង​ ព្រម​ ទាំង​ការងារ​គាំទ្រ​វិស្វកម្ម​ផ្សេងៗ​ទៀត​ ក្នុង​តំបន់​ប្រតិបត្ដិការ​ Bria​ ភាគ​ខាង​ កើត​ប្រទេស​ និង​អន្ដរាគមន៍​លើ​ការ​ ប្រឆាំង​ និង​គ្រឿងផ្ទុះ​កែ​ច្នៃ​កម្ទេច​យុទ្ធ​ ភណ្ឌ​មិន​ទាន់​ផ្ទុះ​តាម​តម្រូវការ​បេសកកម្ម​ ។​

​ដោយឡែក​កង​វិស្វកម្ម​លេខ​៩៣៦​ ត្រៀម​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ លី​បង់​សម្រាប់​ផ្លាស់​ប្ដូ​រវេ​ណ​នា​ពេល​ខាង​មុខ​ គឺជា​កង​ទី​៦​ចំនួន​១៨៤​នាក់​ ក្នុង​នោះ​ នារី​៨​នាក់​ ។​ ជា​កងឯកភាព​សំណង់​អម​ ដោយ​កង​ដោះ​មីន​ដោយ​ដៃ​ និង​គ្រឿង​ ចក្រ​ ព្រមទាំង​មានការ​ចែករំលែក​កម្លាំង​ ដោះ​មីន​មួយ​ផ្នែក​ទៅ​បំពេញបេសកកម្ម​ អ​.​ស​.​ប​.​នៅ​កោះ​ស៊ី​ព្រ​ ។​

​លោកស្រី​ Claier​ Van​ der​ Vaeren​ អ្នកសម្របសម្រួល​អង្គការ​សហ​ប្រជា​ ជាតិ​ប្រចាំ​នៅ​កម្ពុជា​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បញ្ជូន​ កម្លាំង​និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្ដិ​ ការ​រក្សា​សន្ដិភាព​ អ​.​ស​.​ប​.​ ក្នុង​នាម​ មនុស្សធម៌​នៅ​ប្រទេស​ស៊ូ​ដង់​ ,​ស៊ូ​ដង់​ ខាងត្បូង​ ,​សាធារណរដ្ឋ​អា​ហ្វ្រី​ក​កណ្ដាល​ ,​ឆាត​,​សាយ​ព្រឺស​,​ស៊ី​រី​,​លី​បង់​ និង​ម៉ា​លី​ វិញ​ ។​ ចាប់តាំងពី​ឆ្នាំ​២០១៦​រហូត​ដល់​ បច្ចុប្បន្ន​ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៣១៥៦​នាក់​ ក្នុង​នោះ​មាន​ស្ដ្រី​១០៤​នាក់​ បាន​បំពេញបេសកកម្ម​ អ​.​ស​.​ប​.​ ជា​ ឱកាស​បង្ហាញ​ពី​សមត្ថភាព​ដ៏​ពិតប្រាកដ​ របស់​កងកម្លាំង​កម្ពុជា​ ។​

​លោក​ប្រាក់​ សុ​ខុន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ បំផុត​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​ ឱ្យ​ដឹង​ថា​ ពិភពលោក​សព្វថ្ងៃ​កំពុង​ជួប​ ប្រទះ​នឹង​ការ​ប្រឈម​ថ្មីៗ​ ទាមទារ​ឱ្យ​មាន​ ដំណោះស្រាយ​រួម​គ្នា​ដោយ​សន្ដិវិធី​ និង​ ការ​ប្រកាន់​យក​វិធានការ​ចាំបាច់​នានា​ ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​គ្រប់​ បែប​យ៉ាង​ចំពោះ​សន្ដិភាព​ និង​សន្ដិសុខ​ តំបន់​អន្ដរជាតិ​ ។​

​លោក​ប្រាក់​ សុ​ខុន​ ក៏​បាន​ក្រើនរំលឹក​ ដល់​កងកម្លាំង​ទាំងអស់​ ដើម្បី​រក្សា​ភាព​ ថ្លៃថ្នូរ​ក្នុង​នាម​កងទ័ព​មួក​ខៀវ​ ត្រូវ​ប្រកាន់​ ខ្ជាប់​និង​អនុវត្ដ​ឱ្យ​បាន​ដាច់ខាត​តាម​អនុ​ សាសន៍​ បទបញ្ជា​៤​ចំណុច​របស់​សម្ដេច​ តេ​ជោ​បាន​លើក​ឡើង​ ក្នុង​ពិធី​សំណេះ​ សំ​ណា​ល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​ ១៣៤​ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​ ប្រទេស​ស៊ូ​ដង់​ កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ ទន្ទឹម​នឹង​នេះ​ត្រូវ​ យកចិត្ដទុកដាក់​មើលថែ​ទាំ​ គាំពារ​គ្នា​ សម​ដូច​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ដែល​បាន​ ពោល​ថា​ “​នៅផ្ទះ​ម្ដាយ​ទីទៃ​ នៅ​ព្រៃ​ម្ដាយ​ តែ​មួយ​”​ ៕​ សុខដុម​

 

IMG_6556 IMG_6582 IMG_6591 IMG_6554