ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ​ ពេជ្រ​ ព្រហ្ម​មុនី​ មក​សាលាដំបូង​រាជធានី​ដើម្បី​សាកសួរ​បន្ថែម​

​ភ្នំពេញ​ ៖​ ជន​ត្រូវ​ចោទ​ពេជ្រ​ ព្រហ្ម​មុនី​ ដែល​ត្រូវ​បាន​តំណាង​អយ្យកា​រលោក​ លី​ សុ​ផា​ន់​ណា​ ចោទប្រកាន់​ពី​បទ​ “​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ នៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​”​ និង​បទ​ “​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល​ ឬ​យោធា​”​ ហើយ​ចៅក្រម​ស៊ើបសួរ​លោក​ ឡុ​ង​ កេស​ភិ​រម្យ​ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កន្លង​ទៅ​ថ្មីៗ​នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ នាំ​ខ្លួន​មក​កាន់​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រោម​ការ​សាកសួរ​ពី​ចៅក្រម​តាម​នីតិវិធី​ ។​

​គួរ​រំលឹក​ថា​ ជន​ត្រូវ​ចោទ​ ពេជ្រ​ ព្រហ្ម​មុនី​ ត្រូវ​បាន​សមត្ថកិច្ច​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​នាង​ខ្មៅ​ ស្ថិត​ក្នុង​ឃុំ​អូរ​ចារ​ ស្រុក​បាទី​ ខេត្តតាកែវ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ស្នងការ​ ស្នងការដ្ឋាន​ព័ត៌មាន​ និង​សន្តិសុខ​ និង​លោក​វរសេនីយ៍ឯក​ ទូច​ គង្គា​ នាយការិយាល័យ​ព័ត៌មាន​ទូទៅ​ ៕​ សុខ​ ខេមរា​
pm0mjuba

20150310_120159