ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាលប្រទេសទាំង៨និងតារាឆ្នើមរបស់ពួកគេ ដែលមានកៅអីស្វ័យប្រវត្តិទៅដណ្តើមពានរង្វាន់ពិភពលោកនៅប្រទេសរុស្ស៊ី

ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨នឹងធ្វើឡើងនៅទឹកដីប្រទេសរុស្ស៊ី ខណៈដែលបណ្តាលប្រទេសនានា នៅជុំវិញពិភពលោកកំពុងតែប្រកួតជម្រុះ យកកៅអីក្នុងទ្វីប របស់ពួកគេរៀងៗខ្លួន។

ខាងក្រោមនេះគឺជាបណ្តាលប្រទេសទាំង៨និងតារាឆ្នើមរបស់ពួកគេដែលមានកៅអីស្វ័យប្រវត្តិ ទៅដណ្តើមពានរង្វាន់ពិភពលោកនៅប្រទេសរុស្ស៊ី។

១-រុស្ស៊ី ៖ ប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយ ដូចនេះ រុស្ស៊ីមិនបាច់លេងវគ្គជម្រុះនោះទេ។ កីឡាករសំខាន់របស់ពួកគេគឺអ្នកចាំទី Igor Akinfeev របស់ក្លិប CSKA Moscow ដែលលេងឲ្យក្រុមជម្រើសជាតិបានលើសពី១០០ដងហើយ។

២-បែលហ្សុិក ៖ ជាប្រទេសក្នុងតំបន់អឺរ៉ុបបានកៅអីដំបូង គេបង្អស់ទៅរុស្ស៊ី ខណៈការប្រកួតជម្រុះនៅសល់ពីរប្រកួតទៀត។ កីឡាករភាគច្រើនលេងនៅក្របខ័ណ្ឌ អង់គ្លេស Premier League ដូចជា Moussa Dembele, Marouane Fellaini, Christian Benteke, Romelu Lukaku, Kevin de Bruyne និង Eden Hazard។ ចំណែកខ្សែប្រយុទ្ធស្លាប Eden Hazard ដែលក៏ជាប្រធានក្រុមជម្រើសជាតិជាកីឡាករសំខាន់ ។

៣-ប្រេស៊ីល ៖ ម្ចាស់ជើងឯកឆ្នាំ1958, 1962, 1970, 1994 និងឆ្នាំ2002ជាជើងខ្លាំង ទីមួយ ដែលបានកក់កៅអីលេង World Cup នៅរុស្ស៊ីមុនគេ។ ប្រេស៊ីលមានខ្សែប្រយុទ្ធស្លាប Neymar Jrជាកីឡាករ សមខាន់នៅក្នុងក្រុម ។

៤-ម៉ិចស៊ីកូ ៖ បានឆ្លងផុតវគ្គជម្រុះតាមពូល បន្ទាប់ពីឈ្នះប្រទេសប៉ាណាម៉ា ក្នុងលទ្ធផល ១-០។ កីឡាករសំខាន់គឺ Hirving Lozano របស់ក្លិប PSV Eindhoven រកបាន៣គ្រាប់ក្នុងចំណោម៣ប្រកួត ។

៥-អ៊ីរ៉ង់ ៖ ពួកគេអាចជាក្រុមខ្សោយនៅប្រទេសរុស្ស៊ីឆ្នាំ ក្រោយប៉ុន្តែបើនិយាយ ពីការប្រកួតចម្រុះវិញមិនដែលឲ្យក្រុម ណាស៊ុតបញ្ចូលទីខ្លួនបានឡើយក្នុង ចំណោម១២ប្រកួត។ កីឡាករសំខាន់គឺខ្សែការពារស្លាបស្តាំវ័យ២៧ឆ្នាំ Ramin Rezaeian លេងឲ្យក្លិបOostende របស់បែលហ្សុិក។

៦-កូរ៉េខាងត្បូង ៖ ពួកគេឈ្នះ៤ប្រកួតស៊ុតបាល់បាន១១ គ្រាប់ក្នុងចំណោម១០ ប្រកួតឈរលេខ២ក្នុងពូលជាមួយនឹងអ៊ីរ៉ង់។ កីឡាករសំខាន់មាន២រូបគឺ Ki Sung-yueng (Swansea), Son Heung-min (Tottenham) ។

៧-ជប៉ុន ៖ ក្រុមសាម៉ូរៃជប៉ុន មួយនេះបានឡើងលេង World Cup រហូតតាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ កីឡាករសំខាន់Honda, Kagawa និង Shinji Okazaki ។

៨-អារ៉ាប៊ីសាអ៊ូឌីត ៖ ជាលើកដំបូងហើយដែលក្រុមមួយនេះបានវិលត្រឡប់ទៅលេង World cupវិញបើគិតចាប់តាំងពីឆ្នាំ២០០៦មក។ កីឡាករសំខាន់គឺខ្សែប្រយុទ្ធ Nasser Al Shamrani ៕ ដេវីត