ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទពេញផ្ទៃទឹកស្រុកអង្គរបុរី សមត្ថកិច្ចជំនាញថានឹងចាត់ការ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋនៅស្រុកអង្គរ បុរី ខេត្តតាកែវ និយាយថា លោកអភិបាល ខេត្តដែលមានឈ្មោះ អ៊ូច ភា មិនបានធ្វើឲ្យ ប្រសើរឡើងចំពោះបញ្ហាបទល្មើសនេសាទ នោះឡើយ ។ បណ្តាជនជាតិវៀតណាម បានចូលមកនេសាទក្នុងដែនដីខ្មែរដោយ បានបង់ប្រាក់ឲ្យមន្ត្រីជលផល ដែលដើរតួ នាទីជាអ្នកសម្របសម្រួលជាមួយអាជ្ញាធរ ដែនដី និងសមត្ថកិច្ចដទៃទៀត ។

ប្រជាពលរដ្ឋមិនដឹងថា លោកអភិបាលខេត្ត តាកែវ អ៊ូច ភា បានទទួលលាភសក្ការៈពីការ បិទភ្នែកឲ្យជនជាតិវៀតណាមចូលនេសាទ ក្នុងដែនដីខ្មែរស្រុកអង្គរបុរីនោះប៉ុន្មានភាគ រយនោះទេ ។ បុរសជនជាតិវៀតណាមម្នាក់ឈ្មោះ ត្រ ជាអ្នកដែលចេញមុខបោះមេសម្របសម្រួល ឲ្យមានបទល្មើសនេសាទនៅក្នុងស្រុកអង្គរ បុរីនិងស្រុកបុរីជលសា ។ នៅស្រុកអង្គរបុរី មន្ត្រីជលផលឈ្មោះ អឹុម ផាត នាយសង្កាត់ រដ្ឋបាលជលផលស្លែងជាអ្នកទទួលខុសត្រូវ យកប្រាក់ពីបណ្តាជនជាតិវៀតណាមទាំង នោះ ។ នៅជុំវិញស្នាក់ការសង្កាត់ស្លែងសុទ្ធតែបទល្មើសនេសាទ ដែលគេអាចមើល ដោយភ្នែកទទេឃើញ ។ អតីតតំបន់ឡូត៍ នេសាទលេខ១៧ សុទ្ធតែបទល្មើសនេសាទ ព្រោងព្រាតមានទាំងសៃយឺុន និងដាយ រួម ទាំងរបាំងស្បៃមុង ចម្ងាយរាប់សិបគីឡូ មែ៉ត្រ ពោលគឺចាប់ពីស្រុកអង្គរបុរីរហូតដល់ ព្រំដែនខេត្តកណ្តាល ។

គេរាយការណ៍ថា លោក អុឹម ផាត សហ ការជាមួយលោកនាយផ្នែក រដ្ឋបាលជលផល អង្គរបុរីឃឹមប៊ុនថន និងមន្ត្រីអធិការទន្លេ មេគង្គផុន ចេតនា គឺជាអ្នករៀបចំផែនការ និងយុទ្ធសាស្រ្តក្នុងការខ្ទប់មិនឲ្យពលរដ្ឋ ខ្មែរម្ចាស់ទឹកដី បាននេសាទដើម្បីចិញ្ចឹមក្រពះ នោះទេ ប៉ុន្តែផ្ទុយទៅវិញពួកមន្ត្រីជលផល ទាំង៣រូបនេះ ជាអ្នកផ្តល់ឱកាសឲ្យបណ្តា ជលវៀតណាមចូលមកនេសាទក្នុងដីខ្មែរ ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារក្នុងមួយរដូវ ទៅតាមទំហំនៃបទល្មើស ។

ប្រភពរាយការណ៍ថា ដាយមួយកន្លែង លោក ត្រ ត្រូវបង់ប្រាក់ឲ្យមន្ត្រីជលផល យ៉ាងហោចណាស់៣០០០ដុល្លារ ។ ជា មួយគ្នានោះសៃយុឺនមួយមាត់ ក៏ត្រូវបង់ ប្រាក់ឲ្យមន្ត្រីជលផលយ៉ាងហោចណាស់ ៣០០ដុល្លារ ។ ទាំងដាយទាំងសៃយុឺនទាំង របាំងព្រួលរាប់សិបកន្លែង,រាប់គីឡូម៉ែត្រ គឺ សុទ្ធតែបង់ប្រាក់ឲ្យពួកមន្ត្រីជលផលទាំង អស់ ។ លោក អុឹម ផាត​ , ឃឹម ប៊ុនថន ក៏ ដូចជានាយខណ្ឌរដ្ឋបាលជលផលតាកែវ សៅ កុសល ស្ពាយប្រាក់យកទៅឲ្យលោក ផុន ចេតនាផង និងជូនលោកអភិបាលខេត្ត ផង ។​បានជាគេយល់យ៉ាងដូច្នេះ ព្រោះមិន ដែលឮលោក អ៊ូច ភា មានប្រតិកម្មទាល់ តែសោះរឿងបណ្តាជនវៀតណាមចូលមក នេសាទមច្ឆជាតិ នៅក្នុងស្រុកអង្គរបុរី និង បុរីជលសារ ។

បើលោកមិនបានប្រយោជន៍ ទេ ប្រហែលជាមានប្រតិកម្មតិចតួចហើយ។ គេរាយការណ៍ថា ក្រៅពីបង់ប្រាក់ឲ្យពួកមន្ត្រីជំនាញជនជាតិវៀតណាមដែលចូល មកនេសាទក្នុងដីខ្មែរទាំងនោះ ក៏ត្រូវបង់ ប្រាក់ឲ្យស្ថាប័នផ្សេងៗទៀតដែរ រួមទាំង អាជ្ញាធរស្រុកផង ។ ក្រៅពីការចូលមក នេសាទក្នុងបទល្មើសទ្រង់ទ្រាយធំ ក៏នៅ មានទូកនេសាទវៀតណាមចេញ-ចូលមក នេសាទប្រចាំថ្ងៃផងដែរ ។ ទូកនេសាទមួយ គ្រឿងត្រូវបង់ប្រាក់យ៉ាងហោចណាស់ពីរ លានដុងសម្រាប់ការនេសាទមួយថ្ងៃ ។ អ្នកនេសាទជនជាតិវៀតណាមទាំងនោះ ប្រមូលគ្រប់ធនធានធម្មជាតិ មិនថាតែត្រី នោះឡើយ សូម្បីខ្យង,ខ្ចៅ….សត្វកណ្តុរ ក៏ ប្រមូលដាក់ទូកនាំទៅប្រទេសខ្លួនដែរ ។ លោក អុឹម ផាតមិនឆ្លើយតបជាមួយ អ្នកកាសែតនោះទេ ប៉ុន្តែគ្រាកន្លងមកលោក ធ្លាប់អះអាងថា ក្រុមរបស់លោកមិនព្រងើយ កន្តើយក្នុងការបង្ក្រាបបទល្មើសនោះទេ ។

ផ្ទុយទៅវិញការពិត បទល្មើសនេសាទអាច មើលឃើញដោយភ្នែកផ្ទាល់ នៅជុំវិញស្នាក់ការសង្កាត់ស្លែងក្រោមអំណាចរបស់លោក អុឹម ផាតផ្ទាល់ ។

ប្រជាពលរដ្ឋកត់សម្គាល់ថា តាំងពី លោក សៅ កុសល ឡើងតំណែងជានាយ ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវនោះមក គឺលោកមិនដែលខ្វល់បង្ក្រាបបទល្មើស ម្តងណាឡើយ ។ គួបផ្សំទៅនឹងថ្នាក់ដឹកនាំ ខេត្តគិតគូតែពីផលប្រយោជន៍ផ្ទាល់ខ្លួនផង នោះ ធ្វើឲ្យពលរដ្ឋក្លាយជាជនរងគ្រោះ ព្រោះតែមន្ត្រីពុករលួយទាំងនេះ ។

ប្រជាពលរដ្ឋស្រុកអង្គរបុរីរំពឹងថាថ្នាក់ ដឹកនាំក្រសួងកសិកម្ម តាមរយៈរដ្ឋបាល ជលផលចាត់វិធានការផ្តល់ភាពកក់ក្តៅ ជូនពួកគាត់នៅស្រុកអង្គរបុរី និងបុរីជល សារនោះផង។ បើសង្ឃឹមទៅលើលោក អ៊ូច ភា អភិបាលខេត្តតាកែវនោះ គឺប្រជា ពលរដ្ឋមុខជាត្រូវជាប់ខ្នោះ ក្រោមកណ្តាប់ ដៃពួកមន្ត្រីជលផលទាំងនោះមិនខាន ឡើយ ៕