ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បន្តប៉ះទង្គិចគ្នាដោយហិង្សារវាងអុីស្រាអែលនឹងប៉ាឡេស្ទីនស្លាប់៦នាក់

ចែករំលែក៖

នៅថ្ងៃទី១២ ខែវិច្ឆិកា កម្លាំងទាហានអុីស្រាអែលបានប្រកាសថា មានការប៉ះទង្គិចគ្នាដោយអាវុធជាមួយពលរដ្ឋប៉ាឡេស្ទីន។ ការប៉ះអង្គិចគ្នាកើតឡើងចំពេលដែលអុីស្រាអែលបើកការវាយប្រហារទៅលើទីតាំក្រុមឧទ្ទាមនៅហ្គាហ្សា។ ភាគីប៉ាឡេស្ទីនបានបញ្ជាក់ថា មានមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសក្នុងតំបន់ម្នាក់មកពីក្រុមហាម៉ាស។

តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងនៅភាគខាងកើតទីក្រុង Khan Yunis ភាគខាងត្បូងហ្គាហ្សា។ អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា លោក Ashraf Al Qudra បានបញ្ជាក់ថា មានមនុស្ស៦នាក់ស្លាប់។ ក្រោយការប៉ះទង្គិចគ្នា សម្លេងសារ៉ែនប្រកាសអាសន្ននៅភាគខាងត្បូងអុីស្រាអែលបានរោទ៍ឡើង ដោយខ្លាចមានការវាយប្រហារដោយរ៉ុក្កែតពីហ្គាហ្សា។ ក្រុមហាម៉ាស់បានថ្កោលទោសយ៉ាងខ្លាំងដល់អុីស្រាអែលដែលបានវាយប្រហារទៅលើហ្គាហ្សា។

ក្នុងពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យកម្លាំងទាហានអុីស្រាអែល លោក Jonathan Conricus បានបញ្ជាក់ថា កម្លាំងទាហានអុីស្រាអែលបានវិលត្រឡប់មកវិញ ក្រោយបំពេញបេសកម្ម។ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Avigdor Lieberman បានបញ្ជាក់ផងដែរថា លោកបានជួបប្រឹក្សាជាមួយមន្ត្រីយោធាលើបញ្ហាខាងលើ។

នាយករដ្ឋមន្ត្រីអុីស្រាអ៊ែល លោក បែនចាមីន ណេតាន់យ៉ាហូ ក៏បានកាត់បន្ថយពេលវេលាទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ដោយវិលត្រឡប់មកកាន់ប្រទេសវិញទាំងយប់។

អំពើហិង្សាកើតឡើងនៅក្នុងតំបន់ហ្គាហ្សា ចំពេលដែលអេហ្ស៊ីប និងអង្គការសហប្រជាជាតិ បានខិតខំធ្វើជាអាជ្ញារកណ្តាលដើម្បីឈានដល់បទឈប់បាញ់យូអង្វែងរវាងអុីស្រាអែល នឹងក្រុមហាម៉ាសនៅហ្គាហ្សា៕ ម៉ែវ សាធី


ចែករំលែក៖