ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីទស្សនកិច្ច នៅប៉ាគីស្ថានរដ្ឋមន្ត្រីការបរទេសអាមេរិកបន្តទៅកាន់ប្រទេសឥណ្ឌា

អាមេរិកខិតខំពង្រឹងទំនាក់ទំនងជាមួយប្រទេសបរមាណូនៅក្នុងតំបន់អាស៊ី ក្នុង នោះមានប៉ាគីស្ថាននិង ឥណ្ឌា ដែលជា ប្រទេសដើរតួនាទីយ៉ាងសំខាន់សម្រាប់ សន្តិសុខនៅក្នុងតំបន់ ។ កាលពីថ្ងៃទី៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចទៅ កាន់ ទីក្រុង Islamabad ចាប់ផ្តើមដំណើរ ទស្សនកិច្ចលើកដំបូងរបស់លោកនៅប៉ាគីស្ថាន ។ ដំណើរទស្សនកិច្ចនោះកើតឡើង ក្រោយពេលអាមេរិកកាត់ផ្តាច់ជំនួយយោធា ៣០០លានដុល្លារដល់ប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលស្គាល់ថា អាមេរិកនិងប៉ាគីស្ថាននៅមានចំណុចជាច្រើនមិនចុះសម្រុងនឹងគ្នា ។ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ ប៉ាគីស្ថាន នឹងមានការចុះសម្រុងគ្នា ក្នុង ការដោះស្រាយបញ្ហាសំខាន់ ៗ ។ រដ្ឋមន្ត្រី ការបរទេស អាមេរិកបានបញ្ជាក់ថា អាមេរិក នឹងបន្តផ្តល់ជំនួយឡើងវិញ នៅពេលវេលា សមស្របនាពេលខាងមុខ។

ក្រោយបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន កាលពីយប់ថ្ងៃទី៥ ខែកញ្ញា រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Mike Pompeo បានទៅដល់ទីក្រុងញូវដេលីប្រទេសឥណ្ឌា ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sushma Swarajនៅអាកាសយានដ្ឋាន អន្តរជាតិPalam។

តាមគម្រោងនៅថ្ងៃទី ៦ខែកញ្ញានេះ លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattisនឹងជួប ពិភាក្សាជាមួយសមភាគី ឥណ្ឌា លើបញ្ហាសំខាន់ៗនៅក្នុងវិស័យពាណិជ្ជកម្មនិងការពារជាតិ។

បណ្តាញព័ត៌មានឥណ្ឌាបានផ្សាយថា នៅក្នុងប្រធានបទសំខាន់ដែលប្រទេស ទាំងពីរនឹងលើកយកមកពិភាក្សានោះគឺ បង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំង ទាហានជើងគោកនឹងទីបញ្ជាការកងទ័ពអាមេរិកនៅក្នុងតំបន់ ។ក្រៅពីនេះក៏បាន ពិភាក្សាលើបញ្ហាមួយចំនួនដូចជាទិញ ប្រព័ន្ធមីស៊ីលការពារពីរុស្ស៊ី និងទិញប្រេង ពីអីុរ៉ង់ជាដើម។

កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបញ្ជាក់ថា លោក និងរដ្ឋមន្ត្រីការពារជាតិ Mattis នឹងជួប ពិភាក្សា ២+២ជាមួយឥណ្ឌា លើបញ្ហា សំខាន់ៗ ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានវាយតម្លៃថាឥណ្ឌាជាដៃគូដ៏សំខាន់ បំផុត របស់ខ្លួននៅក្នុងតំបន់ ដោយមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត និងជាដៃគូ យុទ្ធសាស្ត្រ នៅតំបន់សមុទ្រឥណ្ឌា និង អាស៊ីប៉ាស៊ីហ្វិក៕ ម៉ែវ សាធី