ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បន្ទាប់ពីព្រះមហាក្សត្រថៃជំទាស់ ព្រះរាម បានសុំទោសជាសាធារណៈ

ចែករំលែក៖

រដ្ឋធម្មនុញ្ញថៃមិនអនុញ្ញាតឲ្យ​ រាជ្យវង្ស ​ចូលរួមនៅក្នុងឆាកនយោបាយនោះឡើយ​ ក៏ដូចជា ជ្រៀតជ្រែកកិច្ចការនយោបាយ ដឹកនាំប្រទេស ។ ប៉ុន្តែព្រះមហាក្សត្រ ក៏ដូចជារាជ្យវង្ស មានឥទ្ធិពលយ៉ាងខ្លាំងនៅលើ អ្នកនយោបាយ និងប្រជាពលរដ្ឋថៃ ។ ទាំងនោះហើយបានជាស្តេចថៃ ហាមប្រាម រាជ្យវង្សចូលរួមនយោបាយ ដោយខ្លាចបាត់បង់ឥទ្ធិពល ​។

ព្រះនាង​ Ubolratana ដែលជាព្រះរាម របស់ព្រះមហាក្សត្រថៃ បានសម្រេចសុំទោសជាសាធារណៈ ក្រោយពេលព្រះនាង មានសកម្មភាពនយោបាយ យល់ព្រមធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស ថៃរក្សាជាតិ ដោយទទួលរងការប្រឆាំងរិះគន់យ៉ាងខ្លាំង ហើយខុសទៅនឹងរដ្ឋធម្មនុញ្ញ។ ព្រះនាងក៏បានសម្រេចដកព្រះកាយចេញពីនយោបាយ ក្រោយព្រះមហាក្សត្រ ដែលជាព្រះអនុជ បានជំទាស់ ។

នៅពេលនេះ ព្រះនាង Ubolratana សុំទោសចំពោះការបង្ក «បញ្ហា» ទៅលើប្រជាជនថៃ មុនការបោះឆ្នោតនៅខែខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូង បំផុតក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ។ ព្រះនាង ឱបលរតនា រាជ្ជកញ្ញា សិរីវឌ្ឍនា បាណាវតី (Ubolratana Rajakanya Sirivadhana Barnavadi) បានថ្លែងអត្ថាធិប្បាយបែបនេះ មួយថ្ងៃក្រោយ គណៈកម្មាធិការរៀបចំការបោះឆ្នោត ទម្លាក់ព្រះនាមរបស់ព្រះនាងពីបញ្ជីផ្លូវការសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ។ គណៈកម្មការបោះឆ្នោតថៃ អះអាងថា សមាជិករាជ្យវង្ស គួរតែស្ថិតនៅពីលើនយោបាយ ហើយព្រះមហាក្សត្រថៃ មហាវិជ្ជរា ឡុងកន ក៏បានទិតៀនថា សកម្មភាពរបស់ព្រះរាម «មិនសមរម្យ» និង«មិនមែនលក្ខណៈធម្មនុញ្ញ»ផងដែរ។

ថ្លែងតាមបណ្តាញទំនាក់ទំនង Instagram នារសៀលថ្ងៃអង្គារ ១២ កុម្ភៈ បន្ទាប់ពីបង្ហាញព្រះវត្តមានជាសាធារណៈនៅភាគកណ្តាលប្រទេសនោះ ព្រះនាង បាណាវតី ថ្លែងថា «ខ្ញុំសុំអភ័យទោសចំពោះគោលបំណងពិតប្រាកដ ដើម្បីការងារសម្រាប់ប្រទេសជាតិ និងប្រជាជនថៃ ហើយធ្វើឲ្យមានបញ្ហា ដែលមិនគួរឲ្យកើតមានចំពោះយុគសម័យនេះ»។

សូមបញ្ជាក់ថា គណបក្សមួយ ដែលជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រីមិនធ្លាប់មានពីមុនមកដល់ព្រះនាង បាណាវតី ព្រះរាមរបស់ព្រះមហាក្សត្រថៃ ចូលរួមប្រកួតប្រជែងការបោះឆ្នោតសាកលនៅខែមីនា ឆ្នាំ២០១៩ ។ គណៈកម្មការរៀបចំបោះឆ្នោត ក៏មានគម្រោងរំលាយគណបក្ស ថៃរក្សាជាតិ ផងដែរ ដោយសារតែមូលហេតុ ថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រី ដល់ព្រះរាមរបស់ព្រះមហាក្សត្រ ។

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តឡើងតាមការគ្រោងទុក នៅក្នុងប្រទេសថៃ ។ គូប្រជែងនយោបាយសំខាន់នោះ មានគណបក្ស និងក្រុមគាំទ្រនយោបាយ ដឹកនាំដោយយោធារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយនិង គណបក្ស និងអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលត្រូវធ្វើរដ្ឋប្រហារដោយក្រុមលោក ចាន់អូចា ក្នុងឆ្នាំ២០០៦ ហើយបាននិរទ្ទេសខ្លួនទៅនៅក្រៅប្រទេស ប៉ុន្តែប្រជាប្រិយភាពរបស់គាត់ស្ថិតនៅគង់វង្សដដែល ឥតសាបសូន្យនោះទេ ៕


ចែករំលែក៖