ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអាជ្ញាធរឡាវស្នើសុំដល់អាជ្ញាធរកម្ពុជាជួយតាមដានប្រទះសពប្រជាពលរដ្ឋឡាវប្រគល់ឲ្យវិញផងរហូតដល់ពេលនេះបានចំនួន៣០នាក់ហើយ

ខេត្តស្ទឹងត្រែង៖ សពពលរដ្ឋឡាវចំនួន២៩នាក់ ដែលគ្រោះមហន្តរាយដោយសារការបាក់ទំនប់វារីអគ្គីសនីនៅសេពាន សេណាមណយ កាលពី ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនៅខេត្តអត្តពឺ ប្រទេសឡាវត្រូវបានអាជ្ញាធរកម្ពុជានៅខ្សែទឹកខាងក្រោមប្រទះឃើញ និងបានបញ្ជូនទៅឲ្យភាគីអាជ្ញាធរឡាវជាបន្តបន្ទាប់ ។

ដោយកម្ពុជាបានធ្វើមេត្រីភាពតាមការស្នើរបស់អាជ្ញាធរភាគីឡាវ នៃខេត្តអត្តពឺប្រទេសឡាវស្នើដល់កម្ពុជាឲ្យជួយតាមដាន និងប្រទះឃើញសពពលរដ្ឋឡាវអណ្តែតមកខ្សែទឹកខាងក្រោម ។

ការប្រទះឃើញសពអណ្តែតនៅរសៀល ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមខ្សែទឹកខាងក្រោមចាប់ពីទន្លេសេពានដល់ស្ពានអូរគុបន្តមកដល់វរៈសេនាតូចការពារព្រំដែនលេខ១០១ ឃុំសន្តិភាព ស្រុកសៀមប៉ាង
ហើយមានសពពលរដ្ឋឡាវឡាវម្នាក់ទៀតបានអណ្តែតទៅដល់ ស្រុកសៀមបូកខេត្តស្ទឹងត្រែង និង
ត្រូវបានអគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែងប្រទេសកម្ពុជាទៅទទួល និងវិចខ្ចប់នាំទៅខេត្តអត្តពឺប្រទេសឡាវនៅយប់នោះដែរ ។

លោក សំ ផន អគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែងប្រទេសកម្ពុជាបាន ប្រាប់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨
ថា យោងតាមរបាយការណ៍អាជ្ញាធរខេត្តអត្តពឺប្រទេសឡាវ ការរកឃើញសពប្រជាពលរដ្ឋរបស់ខ្លួនទាំងនៅក្នុងខេត្តអត្តពឺប្រទេសឡាវ និងកម្ពុជាមានចំនួន១១នាក់ និងបាត់ខ្លួន១២១នាក់នៅមិនទាន់
រកឃើញនៅឡើយ ។

មន្ត្រីយោធាការពារព្រំដែនកម្ពុជាថា សពពលរដ្ឋឡាវចំនួន២៩នាក់បានប្រគល់ទៅភាគីឡាវបន្តបន្ទាប់ ក្រោយការបាក់ទំនប់នៅខេត្តអត្តពឺ និងសពបុរស់ម្នាក់ទៀតត្រូវប្រទះឃើញនៅ ស្រុកសៀមបូកសរុបទាំងអស់មានចំនួន៣០នាក់ ។

ប្រភពដដែលបន្តថា អាជ្ញាធរឡាវនៅតែបន្តស្នើដល់កម្ពុជា ខណៈពលរដ្ឋរបស់ខ្លួនបាត់១៣១នាក់ទៀត មិនទាន់រកឃើញ ៕ ជីវ័ន្ត