ព័ត៌មានទាន់ហេតុការណ៍៖

បន្លែ ត្រីសាច់ និងចំណីអាហារផ្សេងៗក្នុងផ្សារលើធំថ្មីមិនមានសារធាតុគីមីហាមឃាត់នោះទេ

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីកាំកុងត្រូល សាខាខេត្តសៀមរាប ចុះត្រួតពិនិត្យ លើមុខម្ហូប បន្លែ ត្រី សាច់ ដែលមានសារធាតុគីមី និងគ្មានអនាម័យ នៅក្នុងផ្សារលើធំថ្មី នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

Image109

បន្លែ ត្រីសាច់ និងចំណីអាហារផ្សេងៗដែលបានយកមកពិសោធន៍ គឺមិនមានការដាក់សារធាតុគីមីហាមឃាត់នោះទេ

បន្ទាប់ពីបានប្រមូលសម្ភារៈមួយចំនួន រួចនំាយកមករថយន្តមន្ទីរពិសោធន៍ចល័តរកសារធាតុគីមីក្នុងគោលបំណង់ដើម្បីឱ្យប្រជាពលរដ្ឋមុននិងទិញយកទៅបរិភោគសូមមេត្តាពិនិត្យមើលឱ្យគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់។

IMG_1412

ក្រុមអាជីវកនៅផ្សាលើធំថ្មី នៃខេត្តសៀមរាបបានសម្តែងការសប្បាយចិត្ត និងគំាទ្រចំពោះសកម្មភាពរបស់មន្រ្តីជំនាញ

លោកប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដើម្បីធានាបាននូវសុវត្ថិភាពចំណីម្ហូបអាហាជូនប្រជាពលរដ្ឋ កន្លងមកមន្រ្តីជំនាញរបស់ក្រសួងតែងតែបានចុះទៅត្រួតពិនិត្យរកសារធាតុគីមី ដែលត្រូវហាមឃាត់ដាក់នៅក្នុងបន្លែរត្រីសាច់ និងចំណីអាហារផ្សេងៗ នៅតាមបណ្តាផ្សារនានានៅទូទំាងប្រទេស ។ ជាក់ស្តែងនៅថ្ងៃនេះ មានរថយន្តមន្ទីរពិសោធន៍ចល័តបានធ្វើការពិសោធន៍ដោយផ្ទាល់នៅផ្សារលើធំថ្មី នៃខេត្តសៀមរាបតែម្តង ជាលទ្ធផលឃើញថា បន្លែ ត្រីសាច់ និងចំណីអាហារផ្សេងៗដែលបានយកមកពិសោធន៍ គឺមិនមានការដាក់សារធាតុគីមីហាមឃាត់នោះទេ ។

IMG_1411

ដើម្បីធានាបាននូវសុវត្ថិភាពចំណីម្ហូបអាហាជូនប្រជាពលរដ្ឋ កន្លងមកមន្រ្តីជំនាញរបស់ក្រសួងតែងតែបានចុះទៅត្រួតពិនិត្យរកសារធាតុគីមី

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែន នៅតែជារឿង សំខាន់បំផុតមិនអាចបណ្តែតបណ្តោយបាននោះឡើយ ដើម្បីទប់ស្កាត់ទំនិញគ្មានគុណភាព ការពារសុខភាពរបស់ប្រជាពលរដ្ឋ។

NKD-36x6_outline
IMG_1413

ចំណីអាហារផ្សេងៗនៅតាមបណ្តាផ្សារនានានៅទូទំាងប្រទេស មន្រ្តីជំនាញ ក៏បានកំពុងតែរឹងបន្តឹងនៃការត្រួតពិនិត្យ

ការត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងកន្លែងលក់ដូរនានាគឺជារឿងល្អមួយ តែការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែន គឺរឹតតែសំខាន់ថែមទៀត។ ក្រៅពីការពិនិត្យរកសាធាតុគីមីនៅក្នុងបន្លែត្រីសាច់ និងចំណីអាហារផ្សេងៗនៅតាមបណ្តាផ្សារនានានៅទូទំាងប្រទេស មន្រ្តីជំនាញ ក៏បានកំពុងតែរឹងបន្តឹងនៃការត្រួតពិនិត្យការនំាចូលបន្លែ ត្រីសាច់ពីប្រទេសជិតខាង នៅតាមចក្រព្រំដែននានាផងដែរ ដើម្បីមើលថា តើផលិតផលដែលនំាចូលមកនេះ មានលិខិតអនុញ្ញាតត្រឹមត្រូវ និងមានគុណភាពល្អអត់់។

IMG_1414

បន្លែ ត្រីសាច់ និងចំណីអាហារផ្សេងៗក្នុងផ្សារលើធំថ្មីមិនមានសារធាតុគីមីហាមឃាត់នោះទេ

ក្រោយពីពិនិត្យ រកសារធាតុគីមីរួចមក ក្រុមអាជីវកនៅផ្សាលើធំថ្មី នៃខេត្តសៀមរាបបានសម្តែងការសប្បាយចិត្ត និងគំាទ្រចំពោះសកម្មភាពរបស់មន្រ្តីជំនាញក្នុងការចុះត្រួតពិនិត្យគុណភាពចំណីអាហារទាំងអស់នេះផងដែរ ហើយពួកគាត់សុំឱ្យមានការចុះត្រួតពិនិត្យនេះឱ្យបានជារៀងខែម្តង៕ ប៊ុន រិទ្ធី

IMG_1415

ក្រុមអាជីវកនៅផ្សាលើធំថ្មី នៃខេត្តសៀមរាបសុំឱ្យមានការចុះត្រួតពិនិត្យនេះឱ្យបានជារៀងខែម្តង