ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បន្លំចាយប្រាក់ដុល្លារក្លែងក្លាយ ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០និង៣០ នាទីនគរបាលប៉ុស្តិ៍បឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទចរាចររូបីយប័ណ្ណក្លែងក្លាយ (បន្លំចាយប្រាក់ដុល្លារកលែងក្លាយ)ប្រព្រឹត្តនៅចំណុចផ្ទះលេខ១០ ផ្លូវ ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ តាំង យួន ហៅ យួន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ហួន ម៉ានី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ (ជាមនុស្សគ បងបកប្រែអោយ) មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកប្រាក់ដុលារក្លែងក្លាយ ជាប្រភេទក្រដាសប្រាក់១០ដុល្លារ អាមេរិក ចំនួន៤សន្លឹក មានលេខដូចគ្នា ( GL 64739222A ) ចាប់យកពីជនសង្ស័យ ឈ្មោះ តាំង យួន ។ ប្រាក់ដុល្លាររក្លែងក្លាយជាប្រភេទក្រដាសប្រាក់ ១០ដុល្លារអាមេរិក ចំនួន០២សន្លឹកមានលេខដូចគ្នា ( GL 64739222A )ចាប់យកពីជនរងគ្រោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រហែល ១៥:៣០នាទី ជនរងគ្រោះ ឈ្មោះ ហួន ម៉ានី (មនុស្សគ) កំពុងអង្គុយលក់ដូរនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ តាំង យួនបានមកទីញភេសជ្ជ: បាកាស០១កំប៉ុង ដែលមានតម្លៃ២៥០០រៀល ពេលទិញជនសង្ស័យបានយកក្រដាសប្រាក់ក្លែងក្លាយ១០ដុល្លារមកអោយជនរងគ្រោះអាប់មកខ្លួនវិញជាលុយខ្មែរក្នុងពេលនោះជនរងគ្រោះមានការសង្ស័យក៏បានធ្វើការពិនិត្យមើលលុយ ដឹងថាជាប្រាក់ដុល្លារក្លែងក្លាយ និង ចំណាំមុខជនសង្ស័យច្បាស់ (តាំង យួន ហៅ យួន ) ដែលកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥:០០នាទី ជនសង្ស័យរូបនេះធ្លាប់យកលុយដុល្លារក្លែងក្លាយចំនួន ២០ដុល្លារ (ក្រដាស ១០ដុល្លារចំនួន០២សន្លឹក)ចាយទិញទំនិញ របស់ជនរងគ្រោះ អាប់អោយទៅវិញជាលុយខ្មែរ យកហើយគេចខ្លួនបាត់ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់អោយនគរបាលប៉ុស្តិ៍បឹងកក់ទី១ ចាត់ការតាមផ្លូវច្បាប់ ។

ក្រោយពេលឃាត់ខ្លួនយើងបានយកទឹកនោមជនសង្ស័យឈ្មោះ តាំង យួន ហៅ យួន ទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យ ០១នាក់ ឈ្មោះ តាំង យួនហៅ យួន កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា