ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ ១ គ្រាប់ធ្លាយកដៃនារីម្នាក់ ប្លន់កាបូបនៅលើកំណាត់ផ្លូវវេងស្រេង ទាំងព្រលឹមអុរ

ភ្នំពេញ ៖ នារីវ័យប្រហែល ជាង២០ឆ្នាំម្នាក់បានរងរបួស ធ្លាយកដៃហើយត្រូវបានអ្នក ឃើញហេតុការណ៍ជួយដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពទ្យ ឯកជនក្បែរកន្លែងកើតហេតុ ភ្លាមៗបន្ទាប់ពីជនសង្ស័យពីរ នាក់ជិះម៉ូតូ១គ្រឿងដកកាំភ្លើងខ្លីបាញ់១គ្រាប់ប្លន់យកកាបូប ទៅបាត់ ។

ហេតុការណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមុខរោងចក្រកាត់ដេរ៦ជាន់ ឋិតនៅ តាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រញំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។

សាក្សីបានប្រាប់ឱ្យដឹងថា មុនពេល កើតហេតុពួកគាត់បានឃើញនារីរង គ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌សលាយទឹក ក្រូច ពាក់ស្លាកលេខភ្នំពេញ1-AG-6430 តែម្នាក់ឯងដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែ លេចមុខជនសង្ស័យ២នាក់ ស្លៀកពាក់ ស៊ីវិលជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខបាន ជិះមកអែបនារីរងគ្រោះ រួចធ្វើសកម្ម ភាពឆក់កាបូបពីដៃនាងបានសម្រេច ហើយជិះគេចខ្លួនទៅទិសខាងកើត ។ ដោយឃើញបែបនេះនារីរងគ្រោះបាន ព្យាយាមជិះម៉ូតូតាមពីក្រោយស្រែកថា ចោរៗធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោខំ បន្ថែមល្បឿនម៉ូតូជ្រុលចង្កូតបុកម៉ូតូ១ គ្រឿងផ្សេងទៀតបណ្ដាលឱ្យដួល ។

សាក្សីបានប្រាប់បន្ដថា ភ្លាមៗនោះ នារីរងគ្រោះបានស្ទុះទៅប្រតាយប្រតប់ ជាមួយជនសង្ស័យដើម្បីដណ្ដើមយក កាបូបមកវិញធ្វើឱ្យជនសង្ស័យខឹងទប់ អារម្មណ៍មិនបានដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកពីចង្កេះបាញ់សំដៅទៅលើ នារីរងគ្រោះចំកដៃខាងឆ្វេងធ្លាយទៅម្ខាងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោម រោមមើលជាច្រើននាក់ ។

ប្រជាពលរដ្ឋបានប្រាប់បន្ដទៀតថា ក្នុង ស្ថានភាពបែបនេះជនសង្ស័យទាំង២នាក់ បានស្រវាយកកាបូបនារីរងគ្រោះ និង លើកម៉ូតូរបស់ពួកវាជិះគេចខ្លួនបាត់ ស្រមោល ។ ចំណែកជនរងគ្រោះត្រូវបាន អ្នកឃើញហេតុការណ៍ជួយដឹកបញ្ជូន យកទៅព្យាបាលនៅមន្ទីរពទ្យឯកជនក្បែរកន្លែងកើតហេតុភ្លាមៗផងដែរ ។

សាក្សីបញ្ជាក់ថាចំណែកសមត្ថកិច្ខមូលដ្ឋានបានត្រឹមតែចុះមកដល់កន្លែង កើតហេតុនាំយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំនារីរងគ្រោះមកដាក់ពាក្យ បណ្ដឹងតែប៉ុណ្ណោះ៕ ទន្សាយស

Senchay_1

Senchey2