ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្ម​នៅ​ប៉ូ​រ៉ា​ន់​ឌី​ប្រឆាំង​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​ ​

ក្រុម​បាតុករ​ជាង​១០០​នាក់​បាន​នាំ​គ្នា​ ស្រែក​ពាក្យស្លោក​ប្រឆាំង​ប្រធានាធិបតី​ ប៉ូ​រ៉ា​ន់​ឌី​ លោក​ President​ Pierre​ Nkurunziza​ និង​ក្រុម​មន្ដ្រី​ក្រោម​ឱវាទ​ របស់​លោក​ដែល​ចង់​នៅ​បន្ដ​តំណែង​រយៈ​ ពេល​៥​ឆ្នាំ​ ក្នុង​អណ​ត្ដិ​ទី​៣​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ក៏​ដូច​ជាត​វ៉ា​ប្រឆាំង​ចំពោះ​ ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​នៅ​ ក្នុង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ ។​

​ស្ថិត​នៅ​ជាយក្រុង​Nyakabiga​ របស់​ ប៉ូ​រ៉ា​ន់​ឌី​ បាតុករ​ម្នាក់​បាន​ស្រែ​កថា​ «​យើង​នឹង​មិន​ឈប់​ទេ​ យើង​ធ្វើ​បាតុកម្ម​ រហូត​ទាល់តែ​លោក​បោះបង់​ចោល​ អាណត្ដិ​ទី​៣»​ ។​ រយៈពេល​ពីរ​ បី​សបា្ដហ៍​ មក​ហើយ​ ប្រទេស​នេះ​បាន​ផ្ទុះ​ឡើង​ការ​ ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ ក៏​ដូច​ជា​ការ​ប៉ុន​ ប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ផង​ ដែរ​។​ គេ​ព្រួយបារម្ភ​ខ្លាច​ថា​ អំពើ​ហិង្សា​ ដែល​ដំបូង​ឡើយ​តិចតួច​ទេ​ ប៉ុន្ដែ​ដល់​ ពេល​យូរ​ទៅ​ក្លាយជា​អំពើ​ហិង្សា​ទ្រង់​ ទ្រាយ​ធំ​រវាង​កុ​ល​សម្ពន្ធ​នឹង​ក្រុម​កុ​ល​ សម្ព័ន្ធ​ដែល​រស់នៅ​តាម​តំបន់​Great​ Lakes​ ទ្វីបអាហ្វ្រិក​មួយ​នេះ​ ។​

​ក្រុម​បាតុករ​បាន​អះអាង​ថា​ លោក​ Nkurunziza​ ដែល​មាន​គម្រោង​កាន់​ តំណែង​ប្រធានាធិបតី​ថែម​មួយ​អាណត្ដិ​ ទៀត​គឺ​អាណត្ដិ​ទី​៣​នោះ​បាន​រំលោភ​ទៅ​ លើ​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ច​ព្រម​ ព្រៀង​សន្ដិភាព​ដែល​នាំ​ឱ្យ​បញ្ចប់សង្គ្រាម​ យ៉ាង​ហិង្សា​រវាង​ក្រុម​កុលសម្ព័ន្ធ​ក្នុង​ សង្គ្រាមស៊ីវិល​នៅ​ប៉ូ​រ៉ា​ន់​ឌី​កាលពី​ឆ្នាំ​ ២០០៥​។​

​ក្រុម​ទាហាន​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​ ជួរ​រដ្ឋាភិបាល​ប៉ូ​រ៉ា​ន់​ឌី​ក៏​បាន​ចោទប្រកាន់​ ដូច​គ្នា​នេះ​ប្រឆាំង​ប្រធានាធិបតី​ផង​ដែរ​ ហើយ​បាន​ព្យាយាម​ផ្ដួលរំលំ​ ប៉ុន្ដែ​មិន​ ទទួល​បាន​ជោគជ័យ​។​ រដ្ឋាភិបាល​ប៉ូ​រ៉ា​ន់​ឌី​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ថា​ ខ្លួន​នឹង​ចាត់វិធានការ​ក្ដៅ​នៅ​ក្នុង​ការ​ធ្វើ​ បាតុកម្ម​ណាមួយ​នៅ​ពេល​អនាគត​ ដោយសារ​តែ​មានការ​ធ្វើ​រដ្ឋប្រហារ​មិន​ បាន​សម្រេច​ ។​
​ប៉ុន្ដែ​ក្រុម​បាតុករ​បាន​ថ្លែង​ថា​ គោល​ បំណង​របស់​ពួក​គេ​ គឺ​ប្រឆាំង​ទាំង​លោក​ប្រធានាធិបតី​ដែល​ចង់​កាន់​អំណាច​ ថែម​មួយ​អាណត្ដិ​ទៀត​ និង​ប្រឆាំង​ទាំង​ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប៉ូ​រ៉ា​ន់​ឌី​ ។​

​បាតុករ​មួយ​រូប​ឈ្មោះ​Jean-Paul​ បាន​ ប្រាប់​រ៉​យ​ទ័​រថា​ “​គ្មាន​ការ​ធ្វើ​រដ្ឋប្រហារ​ និង​គ្មាន​ការ​កាន់​អំណាច​អាណត្ដិ​ទី​៣​ទេ​។​ យើង​នឹង​បន្ដ​រហូត​ទាល់តែ​គាត់​និយាយ​ ថា​ទេ​ចំពោះ​អាណត្ដិ​ទី​៣”​។​

​ទាំង​កម្លាំង​ប៉ូលិស​ និង​ទាហាន​បាន​ ត្រួតពិនិត្យ​មើល​ការ​ធ្វើ​បាតុកម្ម​នេះ​តាំង​ ពី​ក្បាល​ផ្លូវ​ រហូត​ដល់​ចុង​ផ្លូវ​ ។​

​ប៉ូ​រ៉ា​ន់​ឌី​ជា​ប្រទេស​ក្រីក្រ​ដែល​មាន​ ពលរដ្ឋ​សរុប​ជាង​១០​លាន​នាក់​ប៉ុណ្ណោះ​។​ ប្រទេស​នេះ​ទើបតែ​ងើប​ផុត​ពី​ព្យុះសង្ឃរា​ សង្គ្រាមស៊ីវិល​ដែល​សម្លាប់​មនុស្ស​ជិត​៣០០.០០០​នាក់​ ។​ ប្រទេស​ជិតខាង​នេះ​ គឺ​ប្រទេស​រ្វ៉ា​ន់​ដា​ ក៏​មាន​ក្រុម​កុលសម្ព័ន្ធ​ ចម្រុះ​គ្នា​រស់នៅ​ជា​ច្រើន​ផង​ដែរ​ ប៉ុន្ដែ​ ក្រុម​កុលសម្ព័ន្ធ​ Hutu​ និង​ Tutsi​ មាន​ រស់នៅ​ច្រើន​ជាងគេ​ដែល​ទទួល​រង​ការ​ ប្រល័យពូជសាសន៍​ឆ្នាំ​១៩៩៤​បណ្ដាល​ឱ្យ​ បាត់បង់​ជីវិត​៨០០.០០០​នាក់​ ។​

​លោក​Nkurunziza​ បាន​ថ្លែង​ថា​ ការ​ ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​អាណត្ដិ​ទី​៣​ របស់​លោក​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៥​នេះ​គឺ​មិន​រំលោភ​ទៅ​លើ​រដ្ឋ​ធម្ម​ នុ​ញ្ញ​ទេ​។​ ពីព្រោះ​ថា​ កាលពី​អាណត្ដិ​ទី​ មួយ​ ការ​កាន់​តំណែង​ប្រធានាធិបតី​ របស់​លោក​មិន​ស្ថិត​ក្រោម​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ដោយ​សំឡេង​ភាគច្រើន​ទេ​ ប៉ុន្ដែ​ជា​ការ​ជ្រើសតាំង​ដោយ​សភា​ ប៉ុណ្ណោះ​ ៕
​ ថា​ច់​ យ៉ា​ត​

Yart001-(1)

Yart001