ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្ម​ហុងកុង​អា​មេ​រិ​ក​ គាំទ្រ​សម្ដេច​សង្ឃ ​ដា​ឡៃ​ឡា​ម៉ា​ដោយ​បើកចំហរ​

រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ប្រតិកម្ម​ ចំពោះ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​មាន​ ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សម្ដេច​សង្ឃ​ ទី​បេ​ ដា​ឡៃ​ឡា​ម៉ា​ ហើយ​ជ្រៀតជ្រែក​ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ។​ កាលពី​ ថ្ងៃ​ទី​២​ កុម្ភៈ​ ២០១៥​ ចិន​ បាន​ប្រកាស​ ប្រឆាំង​អា​មេ​រិ​ក​នៅ​ពេល​ដឹង​ថា​ អា​មេ​រិ​ក​ បាន​គាំទ្រ​ដោយ​បើកចំហរ​ដល់​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ ដែល​គង់នៅ​រសាត់​ អណ្ដែង​នៅ​លើ​ពិភពលោក​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ លោក​ ហុង​លី​ បាន​បញ្ជាក់​ថា​ “​ចិន​ ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ដល់​ប្រទេស​ ណាមួយ​រដ្ឋាភិបាល​ណាមួយ​ដែល​ប្រើ​ ប្រាស់​បញ្ហា​ទី​បេ​ សម្រាប់​ជ្រៀតជ្រែក​ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ។​ ចិន​ក៏​បាន​ប្រឆាំង​ដល់​មេដឹកនាំ​ប្រទេស​ ណា​ដែល​ទទួល​ស្វាគមន៍​សម្ដេច​សង្ឃ​ ដា​ឡៃ​ឡា​ម៉ា​”​ ។​

​ប្រតិកម្ម​ខាងលើ​របស់​រដ្ឋាភិបាល​ ចិន​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​មាន​ គម្រោង​ជួប​ពិភាក្សា​និង​មាន​ចង្ហាន់​ពេល​ ព្រឹក​ប្រគេន​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ នៅ​ថ្ងៃ​ទី​៥​ កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​ ។​ នៅ​ក្នុង​ជំនួប​នោះ​លោក​ អូ​បា​ម៉ា​ នឹង​លើក​ឡើង​ពី​សិទ្ធិ​សេរីភាព​ ជំនឿ​សាសនា​នៅ​ក្នុង​ប្រទេស​មួយ​ ។​

​នៅ​ក្នុង​វេទិការ​ស្ដី​ពី​សេរីភាព​ជំនឿ​ សាសនា​ធ្វើ​ឡើងជា​ប្រចាំឆ្នាំ​នៅ​ក្នុង​ សណ្ឋាគារ​វ៉ា​ស៊ី​ន​តោ​ហៀ​ល​តុ​ន​ដោយ​ មានការ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​សាសនា​ រាប់រយ​នាក់​មក​ ពី​ជុំវិញ​ពិភពលោក​ ដោយ​មាន​ទាំង​ប្រមុខ​កា​ទូត​ បណ្ដា​ ប្រទេស​ដែល​អា​មេ​រិ​ក​ចូលរួម​ផង​ដែរ​។​ ប៉ុន្ដែ​នេះ​ជា​លើក​ទី​១​ហើយ​ ដែល​សម្ដេច​ សង្ឃ​ដា​ឡៃ​ឡា​ម៉ា​បាន​ចូលរួម​ព្រឹ​ត្ដ​ការណ៍​ ដ៏​សំខាន់​មួយ​នេះ​ ហើយ​ក៏​ជា​លើក​ទី​១​ ដែល​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ និង​ លោក​ អូ​បា​ម៉ា​ បង្ហាញ​វត្ដមាន​ចំពោះ​មហាជន​ព្រម​គ្នា​ ។

​កាលពី​ពេល​កន្លង​មក​ប្រធានាធិបតី​ អូ​បា​ម៉ា​ បាន​ទទួល​ស្វាគមន៍​សម្ដេច​សង្ឃ​ ដា​ឡៃ​ឡា​ម៉ា​ ប៉ុន្ដែ​មិន​ទាន់​ទទួល​ស្វាគមន៍​ នៅ​ក្នុង​សាល​ពិសេស​សម្រាប់​មេដឹកនាំ​ ជុំវិញ​ពិភពលោក​ ។​ នៅ​ក្នុង​ជំនួប​៣​ លើក​កន្លង​មក​ចិន​បាន​បង្ហាញ​ការ​ខឹង​ សម្បា​យ៉ាង​ខ្លាំង​ដោយ​ចាត់​ទុក​ថាស​កម្ម​ ភាព​ទាំងនោះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ ទំនាក់ទំនង​ការ​បរទេស​រវាង​ចិន​នឹង​អា​មេ​រិ​ក​ ។

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​បញ្ហា​ ជម្លោះ​ជាមួយ​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​មិនមែន​ ជា​វិវាទ​តែ​មួយ​គត់​រវាង​ចិន​និង​អា​មេ​រិ​ក​ នោះ​ឡើយ​ ។​ បច្ចុប្បន្ន​ការ​ធ្វើ​មហា​បា​តុ​ កម្ម​នៅ​ហុងកុង​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ ទាមទារ​ប្រជាធិបតី​ពេញលេញ​នៅ​ទី​នេះ​។​

វិបត្ដិ​នៅ​កោះ​ហុងកុង​ក៏​ជា​ចំណុច​ ដែល​ធ្វើ​វិវាទ​ចិន​និង​អា​មេ​រិ​ក​តានតឹង​ ខ្លាំង​ឡើង​ដោយសារ​តែ​ អា​មេ​រិ​កបាន​ ប្រកាស​គាំទ្រ​ដល់​ក្រុម​និស្សិត​បដិវត្ដ​ ហុងកុង​ដោយ​ក្រោកឈរ​ឡើង​ទាមទារ​ ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​គោរព​ឆន្ទៈ​ របស់​ពលរដ្ឋ​ ។​ ចិន​បាន​ចាត់​ទុក​ថា​ អា​មេ​រិ​ក​កំពុង​តែ​លុក​ដៃ​ចូល​ក្នុង​វិបត្ដិ​ ផ្ទៃក្នុង​របស់​ចិន​កាន់តែ​ជ្រៅ​ទៅៗ​ក្នុង​ នោះ​មាន​ទាំង​កោះ​តៃវ៉ាន់​ ទី​បេ​ ស៊ី​ន​ជាំ​ង​ ហើយ​ពេល​នេះ​គឺ​កោះ​ហុងកុង​៕