ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូនកន្លះខែមិនឃើញចូលផ្ទះកាន់រូបថតមកប្តឹងសមត្ថកិច្ចឲ្យជួយរក

ភ្នំពេញ ៖ ស្រី្តវ័យចំណាស់ម្នាក់បានកាន់ រូបថតកូនប្រុសមួយសន្លឹកមកប្តឹងនគរបាល ប៉ុស្តិ៍ផ្សារអូរឫស្សី២ ខណ្ឌ៧មករាឲ្យជួយ រកបន្ទាប់ពីបាត់ពីផ្ទះអស់រយៈពេលកន្លះខែមកហើយមិនដឹងទៅណានិងមិនឃើញវិលត្រឡប់មកផ្ទះវិញដោយយកទៅជាមួយ ម៉ូតូមួយគ្រឿងផង ។

ស្រ្តីរូបនេះឈ្មោះ យស សុខ អាយុ៦៥ ឆ្នាំ មានទីលំនៅផ្ទះលេខ២៣៤ ផ្លូវឌឿង ហែមលេខ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានអះអាង ប្រាប់សមត្ថកិច្ចថា កូនប្រុសដែលបាត់ខ្លួន នោះឈ្មោះ សាន សុបញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងកាត់សក់នៅម្តុំផ្សារស្ទឹងមាន ជ័យ និងស្នាក់នៅជាមួយគាត់ ។

NKD-36x6_outline

ស្ត្រីរូបនេះបានរៀបរាប់ទៀតថា កាល ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កូនប្រុសរបស់ គាត់ឈ្មោះ សាន សុបញ្ញា បានសុំគាត់ថាទៅផឹកស៊ីនិងដើរលេងជាមួយមិត្តភក្តិមួយថ្ងៃដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1PC -3546 ទៅជាមួយផង។ ចាប់ពីពេលនោះ ក៏បាត់រហូតមិនឃើញមកផ្ទះទេហើយសូម្បីទូរស័ព្ទក៏ទូរស័ព្ទមិនចូលដែរ ។

ស្រី្តរូបនេះបានសម្តែងទឹកមុខស្រពោន និងបានអំពាវនាវដល់បងប្អូនណាបាន ឃើញកូនប្រុសមានភិនភាគដូចខាងលើ សូមមេត្តាជួយផ្តល់ដំណឹងដល់គាត់ ឬ ទំនាក់ទំនងមកកាន់ប៉ុស្តិ៍នគរបាលផ្សារ អូរឫស្សី២ ខណ្ឌ៧មករាផង ៕ ស រស្មី

untitled-1

13413928_1105772689483917_530224842_n