ព័ត៌មានទាន់ហេតុការណ៍៖

បារាំង​នឹង​ជំរុញ​អ្នក​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត​

​ទី​ក្រុងប៉ារីស​ ៖​ លោក​ ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡង់​ ប្រធានាធិបតី​បារាំង​បាន​មាន​ ប្រសាសន៍​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ បារាំង​នឹង​ជំរុញ​អ្នក​វិ​និ​ យោគ​ឱ្យមក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែម​ ពិសេស​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​ ទឹក​ស្អាត​ និង​រថភ្លើង​ក្នុង​ក្រុង​ ។​

​នៅ​ក្នុង​ជំនួប​នោះ​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មាន​ ប្រសាសន៍​ថា​ សម្ដេច​មាន​សមានចិត្ដ​ រីករាយ​ដោយ​បាន​អញ្ជើញ​មក​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​បន្ទាប់​ពី​ការ​ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ បារាំង​កាលពី​ឆ្នាំ​២០០៩​ ។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​សម្ដេច​ សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល​បារាំង​និង​ក្រុម​គ្រួសារ​សព​ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ច​រា​ ចរណ៍​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ។​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​បារាំង​ ដែល​បាន​ផ្ដល់​នូវ​ផែនទី​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ នឹង​ប្រទេស​ជិតខាង​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ បញ្ហា​ផែនទី​នេះ​មិន​មែនមាន​បញ្ហា​ជា​ មួយ​ប្រទេស​ជិតខាង​ឬ​បញ្ហា​រវាង​កម្ពុជា​នឹង​វៀតណាម​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​បញ្ហា​ផ្ទៃ​ ក្នុង​របស់​កម្ពុជា​ផ្ទាល់​តែ​ម្ដង​ ។​ នៅ​ក្នុង​ កិច្ច​សហប្រតិបត្ដិការ​នៃ​ប្រទេស​ទាំង​២​កម្ពុជា​-​បារាំង​សម្ដេច​តេ​ជោ​បាន​សម្ដែង​ ការ​ពេញចិត្ដ​ចំពោះ​ទំនាក់ទំនង​ប្រទេស​ ទាំង​២​កម្ពុជា​-​បារាំង​ ពោល​គឺ​ចាប់​តាំង​ ពី​ឆ្នាំ​១៩៩៣​ រហូត​ដល់​ឆ្នាំ​២០១៥​ តាម​ រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​បារាំង​ AFD​ កម្ពុជា​បាន​ទទួល​កម្ចីសម្បទាន​ ៤០៦​លាន​អឺ​រ៉ូ​ហើយ​ថ្ងៃនេះ​និង​មានការ​ ផ្ដល់​បន្ថែម​ទៀត​ដល់​កម្ពុជា​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ ប្រសាសន៍​បន្ដ​ថា​ ថ្វី​ត្បិត​មាន​កំណើន​ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២​ក៏​ពិតមែន​ ប៉ុន្ដែ​សម្ដេច​មិន​ទាន់​ពេញចិត្ដ​ចំពោះ​ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ មាន​ទំហំ​ទ្វេ​ឡើង​ថែម​ទៀត​ ។​ តាម​រយៈ​ នេះ​សម្ដេច​ស្នើ​ឱ្យ​លោក​ប្រធានាធិបតី​ ជួយ​ជំរុញ​អ្នក​វិនិយោគ​បារាំង​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ ទៀត​ ។​ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ សម្ដេច​តេ​ជោ​បាន​ស្នើ​ដល់​ភាគី​បារាំង​ ផ្ដល់​ជំនួយ​បច្ចេកទេស​ទាំង​ហិរញ្ញវត្ថុ​ និង​ ធនធានមនុស្ស​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​ ជំរុញ​ឱ្យ​ដំណើរការ​អនុវត្ដ​គោ​លន​យោ​ បាយ​ស្ដី​ពី​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥​ទទួល​បាន​ជោគជ័យ​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ ថ្លែងអំណរគុណ​ចំពោះ​តួនាទី​របស់​បារាំង​ក្នុង​នាម​ជា​សហ​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​រួម​ ចំណែក​យ៉ាង​សកម្ម​ដល់​ការ​ថែរក្សា​និង​អភិរក្ស​ប្រាសាទ​អង្គរ​កម្ពុជា​និង​ការ​រួម​ ចំណែក​ជួយ​ដល់​ការ​ជួយ​ជំរុញ​កំណើន​ ទេសចរណ៍​របស់​កម្ពុជា​ ពិសេស​ការ​ចុះ​ បញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ ។​ នៅ​លើ​ទំនាក់ទំនង​ អន្ដរជាតិ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ចូលរួម​អបអរសាទរ​ ចំពោះ​ប្រទេស​បារាំង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្ដរជាតិ​ស្ដី​ពី​ប​ម្រែ​ប​ម្រ​ល​ ធាតុអាកាស​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ តាម​រយៈ​នេះ​កម្ពុជា​ សូម​គាំទ្រ​ឱ្យ​សន្និសីទ​នោះ​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​បំផុត​ ។​

​សម្ដេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​សុន្ទរកថា​របស់​លោក​ប្រ​ធានា​ ធិ​បតី​ដែល​បាន​ថ្លែង​នៅ​ក្នុង​មហា​ស​ន្និ​ បាត​របស់​អង្គការសហប្រជាជាតិ​កាលពី​ ពេល​ថ្មីៗ​កន្លង​ទៅ​ ។​ ក្នុង​ជំនួប​ពិភាក្សា​ គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​ក៏​បាន​គាំទ្រ​ ការ​សម្រេច​របស់​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​វាយប្រហារ​តាម​ជើង​អាកាស​ក្នុង​ ការ​ប្រឆាំង​ទៅ​នឹង​ភេរវកម្ម​របស់​ក្រុម​ ISIS​ ។​ ជាមួយ​គ្នា​នេះ​កម្ពុជា​នឹង​ចូលរួម​ ឱ្យ​កាន់តែ​សកម្មភាព​និង​ឆាប់រហ័ស​ ថែម​ទៀត​នៅ​ក្នុង​ប្រតិបត្ដិការ​ក្រោម​ ឆត្រ​របស់​អង្គការសហប្រជាជាតិ​ដែល​ជា​តម្រូវការ​ជាក់ស្ដែង​របស់​អង្គការ​ សហប្រជាជាតិ​និង​ជា​ការ​តបស្នង​សង​ គុណ​ចំពោះ​អង្គការសហប្រជាជាតិ​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ​ ។​

​ជា​ការ​ឆ្លើយ​តប​លោក​ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡង់​ ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង​ មាន​ប្រសាសន៍​ថា​ បារាំង​នឹង​ជួយ​ជំរុញ​ អ្នក​វិនិយោគ​បារាំង​ទៅ​បណ្ដាក់ទុន​នៅ​ កម្ពុជា​ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​ អាកាសចរណ៍​ ទឹក​ស្អាត​ និង​រថភ្លើង​ក្នុង​ ក្រុង​ ។​ ពាក់ព័ន្ធ​ការ​បើក​សន្និសីទ​អន្ដរជាតិ​ ស្ដី​ពី​បម្រែបម្រួល​ធាតុអាកាស​លោក​ ប្រធានាធិបតី​បារាំង​មាន​ប្រសាសន៍​ថា​ លោក​ចង់ឱ្យ​មាន​វត្ដមាន​សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ដ៏​មាន​សារសំខាន់​នោះ​ដោយសារ​តែ​កម្ពុជា​គឺជា​ ប្រទេស​មួយ​ដែល​ងាយស្រួល​នឹង​ការ​រង​ គ្រោះ​ពី​បម្រែបម្រួល​ធាតុអាកាស​ ។​

​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​កម្ពុជា​ក្នុង​ ការ​ចូលរួម​ថែរក្សា​សន្ដិភាព​នៅ​ប្រទេស​ម៉ា​លី​ អាហ្វ្រិក​កណ្ដាល​ លី​បង់​ និង​ ប្រទេស​ដទៃ​ទៀត​នោះ​លោក​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ដែល​បាន​បំពេញ​តួនាទី​ដ៏​សកម្ម​នេះ​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ISIS​ ដែល​ជា​ការ​លើក​ឡើង​របស់​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​លោក​ប្រ​ធានា​ ធិ​បតី​បារាំង​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ ត្រឹមត្រូវ​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​គ្រោះ​ មហន្ដរាយ​របស់​ពិភពលោក​ទាំងមូល​ មិន​ថា​តែ​ប្រទេស​ណាមួយ​នោះ​ទេ​ដែល​ នោះ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ប្រយុទ្ធ​ ប្រឆាំង​ទាំងអស់​គ្នា​និង​ទាមទារ​ឱ្យ​មាន​ ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ភាសា​បារាំង​លោក​មាន​ប្រសាសន៍​ថា​ បារាំង​ ចង់​ឃើញ​កម្ពុជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ថែម​ទៀត​ ។​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ ការ​ ដែល​កម្ពុជា​បញ្ជូន​កងកម្លាំង​ថែរក្សា​ សន្ដិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហ​ ប្រជាជាតិ​គឺជា​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ផង​ដែរ​ ព្រោះ​ ប្រទេស​ដែល​កម្ពុជា​បញ្ជូន​កង​ថែរក្សា​សន្ដិភាព​ទៅ​នោះ​ជា​ប្រទេស​ដែល​ប្រើ​ ប្រាស់​ភាសា​បារាំង​និង​ជាម​ហា​គ្រួសារ​ ហ្វ្រ​ង់​កូ​ហ្វូ​នី​ទៀត​ផង​ ។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​លោក​ ប្រធានាធិបតី​បារាំង​បាន​ទទួលយក​ព្រះ​ រាជ​សារ​យាង​អញ្ជើញ​របស់​ព្រះ​មហា​ ក្សត្រ​កម្ពុជា​ក្នុង​ការ​គោរព​អញ្ជើញលោក​ ប្រធានាធិបតី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេល​ វេលា​ដ៏​សម​ស្រប​ច​ខាង​មុខ​ ៕​
dwee