ព័ត៌មានទាន់ហេតុការណ៍៖

បិតាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពិតជាពិសេសមែនរារាំងUN ស៊ើបអង្កេតការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនពីទាហានអីុស្រាអែល

ប្រទេសបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែថ្កោលទោសដល់ប្រទេសដទៃទៀតពីការ រំលោភបំពានសិទ្ធិមនុស្ស មិនគោរពប្រជា ធិបតេយ្យ និងសិទ្ធិសេរីភាពផ្សេងៗ ក្នុងនោះមាន ការធ្វើបាតុកម្មជាដើម ប៉ុន្តែនៅពេលដែលសម្ពន្ធមិត្តរបស់ខ្លួន គឺអីុ ស្រាអែល បានសម្លាប់បាតុករប៉ាឡេស្ទីន ជិត៦០នាក់និងរបួស ជិត៣០០០នាក់ កាលពីថ្ងៃទី១៤ខែឧសភា អាមេរិក មិនត្រឹមតែមិនថ្កោលទោសនោះទេបែរជាគឺការពារ និងរារាំង អង្គការសហប្រជាជាតិ មិនឲ្យ បើកការសើុបអង្កេតទៅទៀត។

អ្វីដែលចាប់អារម្មណ៍នោះ គឺការបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ដែលបានធ្វើបាតុកម្មនៅព្រំដែនស្ថិតនៅក្នុងទឹកដីប៉ាឡេស្ទីន មិនមែនទឹកដីអីុស្រាអែលឡើយ បាន រងនូវការបាញ់សម្លាប់យ៉ាងច្រើន បែបនេះ ទម្រាំតែនៅក្នុងទឹកដីអីុស្រាអែលទៀត តើពលរដ្ឋប៉ាឡេស្ទីន ប៉ុន្មានពាន់នាក់ត្រូវ ស្លាប់?

ក្រោយពីមានការថ្កោលទោសពីការ សម្លាប់ខាងលើរបស់ទាហានអីុស្រាអែល ហើយសហគមន៍អន្តរជាតិបានថ្កោលទោសនោះ សហរដ្ឋអាមេរិកបានសម្រេចរា រាំងការអនុម័ត នៃសេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងអំពាវនាវឲ្យបើកការស៊ើបអង្កេតឯករាជ្យមួយទៅលើអំពើហិង្សាដ៏មហាប្រល័យ នៅតំបន់ព្រំដែនអុីស្រា អែល-ហ្គាហ្សា។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមមន្រ្តីទូត UN ដកស្រង់ដោយ ទីភ្នាក់ងារបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុម ប្រឹក្សាសន្តិសុខ UN នៅក្នុងសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ខាងលើ បានសម្តែង ការខឹងសម្បា និងការសោកស្តាយរបស់ ខ្លួន ចំពោះការសម្លាប់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន ដែលព្យាយាមប្រើប្រាស់សិទ្ធិ របស់ពួកគេ ក្នុងការធ្វើបាតុកម្មដោយសន្តិ វិធី។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយឯករាជ្យភាព និងតម្លាភាព ទៅលើទង្វើទាំងនេះផង ដែរ ដើម្បីធានាឲ្យបាននូវការទទួលខុស ត្រូវ។

គួរជម្រាបថា នៅក្នុងការផ្ទុះអំពើហិង្សាយ៉ាងព្រៃផ្សៃរបស់ទាហានអុីស្រាអែលទៅលើបាតុករប៉ាឡេស្ទីនស្របពេលដែលស្ថានទូតអាមេរិកថ្មីនៅទីក្រុងហ្សេ៊រុយសាឡឹម ត្រូវបានបើកសម្ពោធនោះជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៩នាក់ បានស្លាប់ និងជិត ៣,០០០នាក់ទៀត បានរងរបួស៕ ម៉ែវ សាធី