ព័ត៌មានទាន់ហេតុការណ៍៖

បិទក្លឹបខារ៉ាអូខេ ពីរ៉ាមីត ហើយ ដោយសារពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖ នៅទីបំផុត ជនសង្ស័យ១៤នាក់ ដែលត្រូវបាន នគរបាល ខេត្តសៀមរាប ចាប់ខ្លួននៅក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត បានទម្លាយឈ្មោះហើយ កន្លងមកមានមន្ត្រីនគរបាល ខេត្តសៀមរាប បានលួចបង្ហើប សូមមិនបញ្ចេញឈ្មោះ ជនសង្ស័យទាំង១៤នាក់នោះទេ។

ប្រភពឲ្យដឹងថា ១: ឈ្មោះ ជុំ ប៊ុលលីយ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរលក់ថ្នាំពេទ្យទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុក និងចាត់ ចែង ) (មានសារធាតុញៀនក្នុងខ្លួន)។

២: ឈ្មោះ ជា ដារិទ្ធ ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរអ្នកបកប្រែភាសាចិន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន)។

៣: ឈ្មោះ អ៊ួន តុលា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរគ្មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ( ចាត់ចែងនិងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន)

៤: ឈ្មោះ សំ សុគន្ធារ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៩ មុខរបរគ្មានទីលំនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ( ប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន)

៥: ឈ្មោះ ឌិន ខេង ហៅ០៩ ភេទប្រុស ឆ្នាំកំណើត ១៩៨០ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (សំរួលនិងរារាំងរាជការសាធារណៈ) (គ្មានសារធាតុញៀនក្នុងខ្លួន)

៦: ឈ្មោះ ឆាយ គឹមណាន ភេទប្រុស ឆ្នាំកំណើត ១៩៩២មុខរបរ ចុងភៅ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន)

៧: ឈ្មោះ កង សុភក្ត្រ ភេទប្រុស ឆ្នាំកំណើត ១៩៨៥មុខរបរ ចុងភៅ ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

៨: ឈ្មោះ ហ៊ាង ណាត ភេទស្រី ឆ្នាំកំណើត ១៩៨៨មុខរបរបុគ្គលិកខារ៉ាអូខេ វី (ខារ៉ាអូខេពីរ៉ាមីតចាស់)ទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

៩: ឈ្មោះ គឹម នៅភេទប្រុស ឆ្នាំកំណើត ១៩៨៨មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

១០:ឈ្មោះ ហេង ហៀវ សីរីកា ភេទស្រី ឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

១១: ឈ្មោះ នៅ ប៊ុណ្ណាវត្តាភេទស្រី ឆ្នាំកំណើត ១៩៩៦ មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

១២: ឈ្មោះ ឡុង វីតាភេទស្រី ឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)

១៣: ឈ្មោះ ធិន ស៊ីណាន ភេទស្រី ឆ្នាំកំណើត ១៩៨៦មុខរបរមេកាទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ) (គ្មានសារធាតុញៀនក្នុងខ្លួន)មិនជាប់ពាក់ព័ន្ធនឹងបទល្មើស

១៤: ឈ្មោះ យេង សុភក្ត្រ ភេទ ប្រុសឆ្នាំកំណើត ១៩៨៦មុខរបរគ្មានទីលំនៅ ខេត្តព្រៃវែង) (គ្មានសារធាតុញៀនក្នុងខ្លួន)មិនជាប់ពាក់ព័ន្ធនឹងបទល្មើស។

មន្ត្រីនគរបាលបានបន្ថែមថា ក្លឹបខារ៉ាអូខេ យីហោ ពីរ៉ាមីត ត្រូវសមត្ថកិច្ចខេត្តនេះសម្រេចបិទអាជីវកម្មជាបណ្តោះអាសន្នហើយ បន្ទាប់ពីរកឃើញ បទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រីអ៊ុ អមរា ស្នងការងទទួលផែនប្រឆាំងបទល្មើសនៃស្នងការនគរ បាលខេត្តសៀមរាប បានអោយដឹងថា ក្លឹបខារ៉ាអូខេពីរ៉ាមីត ពិតជាបានបិទជាបណ្តោះអាសន្នហើយ ប៉ុន្តែចំពោះហាងផឹកស៊ីផ្សេងៗទៀត គឺនៅដំណើរការដដែល ពីព្រោះអាជីវកម្មផ្សេងដាច់ពីគ្នា។

គួរបញ្ជាក់ថាកាលពីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចូលបង្ក្រាបការប្រើប្រាស់ និងជួញដូរញ្រឿងញៀន ជាលក្ខណទ្រង់ទ្រាយធំ ក្នុងក្លឹបខារ៉ាអូខេយីហោពីរ៉ាមីត ឃាត់ខ្លួនជនសង្ស័យខាងលើ ។

ក្លឹបខារ៉ាអូខេពីរ៉ាមីត មានទីតាំងរ៉បផ្លូវជាតិលេខ៦ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ៥ នាក់ ក៏បានឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

ជាមួយចំណាត់ការនេះ ពលរដ្ឋក្នុងខេត្តសៀមរាបសម្តែងការសាទរយ៉ាងខ្លាំង ហើយសង្ឃឹមថា គ្រឿងញៀនមានការថយចុះ ព្រោះបំបែកបានទាំងសំបុក។ ករណីនេះ ក៏មានការលើកឡើងថា ទំនងជាមិនអាចបិទក្លឹបមួយនេះបានប៉ុន្មានដង្ហើមនោះទេ ព្រោះទីតាំងក្លឹបខារ៉ាអូខេយីហោពីរ៉ាមីត អាចជារបស់មន្ត្រីមានអំណាច។ យ៉ាងណានៅក្រុងសៀមរាប គេសង្កេតឃើញថា មានក្លឹបកំសាន្តរាំរែក ក្លឹបកំសាន្តខារ៉ាអូខេ ជាច្រើនបានដំណើរការ ដោយសារក្រុងសៀមរាប ជាក្រុងតំបន់ទេសចណ៍ មានមនុស្សជាច្រើនមកកំសាន្ត ។ ប៉ុន្តែក្លឹបទាំងនោះគេមិនដឹងថា មានការប្រើប្រាស់និងចែកចាយគ្រឿងញៀន ឬយ៉ាងណានោះទេ? ៕ ប៊ុនរិទ្ធី