ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមយល់ព្រមទិញខ្សែបម្រើ Milinkovic-Savic ពី Lazio ក្នុងតម្លៃ៨០លានផោន

ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានយល់ព្រមទិញខ្សែបម្រើ Sergej Milinkovic-Savic ពីក្រុម Lazio របស់អ៊ីតាលី ក្នុងតម្លៃ៨០លានផោន។

លោក Jose Mourinho អ្នកចាត់ការទូទៅក្លិបបិសាចក្រហម បានបង្ហាញឈ្មោះកីឡាករ ដែលគាត់ចង់ទិញនៅក្នុងរដូវកាលក្រោយដើម្បីយកមកពង្រឹងក្រុមដណ្តើមជើងឯកពីក្រុម Manchester City។

កាសែត The Sun បានឲ្យដឹងថា Manchester United បានយល់ព្រម ទិញខ្សែបម្រើ អន្តរជាតិស៊ែប៊ី Milinkovic-Savic ក្នុងតម្លៃរហូតដល់ទៅ៨០លានផោន ខណៈដែល ក្លិបទាំងពីរបានចរចាគ្នារួចរាល់ហើយ។

ក្នុងរដូវកាលក្រោយក្រុមបិសាចក្រហមនឹងខ្វះខ្សែបម្រើដោយសារតែកីឡាករ Michael Carrickចូលនិវត្តន៍។ ចំណែក Marouane Fellaini មិនទាន់ចុះកុងត្រាថ្មីនៅឡើយទេ។ ខ្សែបម្រើ Sergej Milinkovic-Savicនឹងមកចាប់ដៃគូជាមួយនឹងមិត្តរួមជាតិខ្លួនគឺកីឡាករ Nemanja Matic នៅរដូវកាលក្រោយ ៕ ដេវីត