ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមយល់ព្រមលក់ Morgan Schneiderlin ទៅឲ្យ Everton ក្នុងតម្លៃ២៤ លានផោន

ប្រភពព័ត៌មានពីប្រទេសអង់គ្លេសឲ្យ ដឹងថា ក្លិប Manchester United បានយល់ ព្រមលក់ខ្សែបម្រើ Morgan Schneiderlin ទៅឲ្យ Everton នៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ដូចគ្នាក្នុងតម្លៃ២៤លាន ផោន ។

កីឡាករវ័យ២៧ឆ្នាំសញ្ជាតិបារាំងរូបនេះត្រូវបានក្លិបបិសាចក្រហមទិញពីក្លិប Southampton កាលពីឆ្នាំ២០១៥ក្នុងតម្លៃ២៥លានផោនប៉ុន្តែរូបគេពុំសូវជាប់ជម្រើស ដំបូងឡើយក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយបានបង្ហាញខ្លួនតែ៨ដងប៉ុណ្ណោះក្នុងរដូវកាលថ្មី ។

NKD-36x6_outline

លោក Jose Mourinho បាននិយាយក្រោយក្រុមរបស់គាត់ឈ្នះHull City ដោយ លទ្ធផល 2-0 ថា “មុនពេលប្រកួតអនុ ប្រធានក្លិបWoodwardបានប្រាប់ខ្ញុំថាកិច្ចព្រមព្រៀងបានបញ្ចប់ហើយដោយ Morgan Schneiderlin អាចនឹងទៅ Everton។ រឿងនេះធ្វើឲ្យខ្ញុំមិនសប្បាយចិត្តផងនិងរីករាយផង។ មិនសប្បាយចិត្តគឺថា ខ្ញុំចូលចិត្ត គាត់ហើយគាត់ក៏ជាជម្រើសនៅក្នុងក្រុម ផងដែរ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តនៅពេលនេះគាត់ទទួលបានអ្វីដែលគាត់ចង់បានហើយ គាត់នឹងបានលេងគ្រប់ការប្រកួតនិងជា មនុស្សសំខាន់នៅក្នុងក្រុមរបស់គាត់” ។

គួររំលឹកថា លោក Ronald Koeman អ្នកចាត់ការទូទៅក្លិប Everton បានស្នើសុំ ឲ្យក្លិបជួយគាំទ្រគាត់ក្នុងការទិញកីឡាករបន្ថែមក្រោយប្រកួតចាញ់ក្រុម Leicester City ធ្លាក់ចេញពីកម្មវិធីអង់គ្លេស FA Cup នៅក្នុងទឹកដីរបស់ខ្លួន ៕ ដេវីត

dw

13413928_1105772689483917_530224842_n