ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម, ហង្សក្រហម និងមាន់ខ្នាយមាសមានសង្ឃឹមច្រើនវគ្គជម្រុះ FA Cup ជុំទី៤

ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ក្រុមបិសាចក្រហម Manchester United របស់លោក Jose Mourinho នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Yeovil Town ក្នុងការប្រកួតពានអង់គ្លេស FA Cup ជុំទី៤ ខណៈដែលក្រុម Newport County នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំង Tottenham Hotspur។

ចំណែកក្រុមហង្សក្រហម Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Bromwich Albion ស្របពេលដែលក្រុម Chelsea នឹងត្រូវប៉ះជាមួយនឹងក្រុម Newcastle United ប្រសិនបើពួកគេយកឈ្នះក្នុងការប្រកួតជាមួយនឹងក្រុម Norwich City។ ការប្រកួតនឹងចាប់ផ្តើមនៅសប្តាហ៍ចុងក្រោយនៃខែមករានេះ ។

Yeovil គឺជាក្រុមស្ថិតក្នុងក្របខ័ណ្ឌទាបជាងគេបំផុតដែលមានវត្តមានក្នុងការប្រកួតពាន រង្វាន់នេះ ខណៈដែលពួកគេកំពុងតែប្រឈមមុខនឹងការប្រជែងគេចឲ្យផុត ពីតំបន់កាត់ចោលនៃក្រប ខ័ណ្ឌ Football League។

NKD-36x6_outline

សូមបញ្ជាក់ថា ក្រុមបិសាចក្រហមបានផ្តួលក្រុមភ្ញៀវ Derby County ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី៥ ខែមករា ក្នុងការប្រកួតជាលើកទី១របស់ពួកគេនៃយុទ្ធនាការ ហើយនិងតាមស្មើកំណត់ត្រារបស់ក្រុម Arsenal នៃការឈ្នះពាន FA Cup ១៣លើក ប្រសិនបើពួកគេឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រនៅខែឧសភា។ ចំណែក្រុមការពារតំណែងជើងឯក កាំភ្លើងធំ  Arsenal បានធ្លាក់ចេញពីការប្រជែងពានមួយនេះដោយចាញ់ក្រោមថ្វីជើងក្រុម ម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ៤-២ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតពាន FA Cup ជុំទី៤៖

Liverpool vs West Brom

Yeovil vs Manchester United

Newport vs Tottenham

Peterborough vs Fleetwood ឬ Leicester

Huddersfield vs Birmingham

Notts County vs Wolves or Swansea

Carlisle ឬ Sheffield Wednesday vs Stevenage ឬ Reading

Cardiff ឬ Mansfield vs Manchester City

MK Dons vs Coventry

Millwall vs Rochdale

Southampton vs Watford

Middlesbrough vs Brighton

Hull vs Nottingham Forest

Norwich ឬ Chelsea vs Newcastle

Sheffield United vs Preston

Bournemouth ឬ Wigan vs Shrewsbury ឬ West Ham៕ ដេវីត