ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Manchester United ធ្វើពិធីបង្ហាញកីឡាករFredជាផ្លូវការ

ក្រុមបិសាចក្រហម Manchester Unitedទទួលជោគជ័យក្នុងការទិញខ្សែ បម្រើអន្តរជាតិ ប្រេស៊ីល Fred ពីក្រុម Shakhtar Donetskរបស់អ៊ុយក្រែនហើយក្នុងតម្លៃ៥២លានផោន។

Manchester United បានធ្វើពិធីបង្ហាញ Fred ជាផ្លូវការហើយកីឡាករវ័យ២៥ឆ្នាំរូប នេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ Fred បានក្លាយទៅជាកីឡាករទី២ដែលលោក Jose Mourinhoបានទិញបន្ទាប់ពីខ្សែការពារ Diogo Dalot សម្រាប់ពង្រឹងក្រុមនៅក្នុងរដូវកាលថ្មី។

កីឡាករFredបានថ្លែងថា “នេះគឺជាក្លិបធំបំផុតនៅលើពិភពលោក ហើយខ្ញុំពិតជា ស្បាយចិត្តដែលបានមកលេងនៅទីនេះ។ ពេលបានមកលេងជាមួយនឹងលោក Jose Mourinho ដែលធ្លាប់បានឈ្នះពានរង្វាន់ជាច្រើកន្លងមក គឺជាឱកាសដ៏ល្អបំផុតសម្រាប់ខ្ញុំ” ។

ចំណែកលោកJose Mourinhoអ្នកចាត់ការទូរទៅក្រុមបិសាចក្រហមវិញ បាននិយាយថា “Fredនឹងអាចជួយពង្រឹងផ្នែកខ្សែបម្រើរបស់ក្រុមយើងជាមួយនឹងគុណភាពដ៏ល្អរបស់គាត់” ។

គួរបញ្ជាក់ថា Fredស៊ុតបាល់បាន១៥គ្រាប់ក្នុងចំណោម១៥៥ប្រកួតឲ្យក្រុមអ៊ុយក្រែន Shakhtarបន្ទាប់ពីចូលរួមក្រុមជម្រើសជាតិប្រេស៊ីលកាលពីឆ្នាំ២០១៣។ ក្នុងកំឡុងពេលនៅជាមួយនឹងក្រុម Shakhtar គាត់បានជួយក្រុមនេះឲ្យឈ្នះជើងឯកអ៊ុយក្រែន Premier League ៣ដង អ៊ុយក្រែន Cups ៣ដង និងអ៊ុយក្រែន Super Cups ៤ដង ៕ ដេវីត