ព័ត៌មានទាន់ហេតុការណ៍៖

បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​ត្រូវ​គេ​ចាក់សំរាម​ចូល​អង្គភាព​រដ្ឋាករទឹក​អំពាវនាវ​រក​ដំណោះស្រាយ​បន្ទាន់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ប្រជាពលរដ្ឋ​ជា​ ច្រើន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សុខភាព​ ខណៈ​ ឃើញ​សំរាម​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​ចូល​ក្នុង​កន្ទុយ​ដី​ឡូត៍​របស់​ លោក​ លន់​ សុធី​ ជាប់​បឹង​ព្រែក​ទប់​ដែល​ ជា​ប្រភព​ទឹក​ស្អាត​របស់​ក្រុងព្រះសីហនុ​ជំនួស​ប្រភព​ទឹក​ស្អាត​ពី​ស្ទឹង​ក្បាលឆាយ​បង្ក​ឱ្យ​មាន​ក្លិនស្អុយ​ស្ទើរ​ឈរ​ជិត​ពុំ​បាន​ ។​

​លោក​ សា​រ៉េ​ត​ ជា​ប្រជាពលរដ្ឋ​ម្នាក់​ បាន​សម្ដែង​ក្ដី​បារម្ភ​ថា​ បឹង​ព្រែក​ទប់​ជា​ បឹង​ប្រវត្ដិសាស្ដ្រ​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុងព្រះសីហនុ​ ប៉ុន្ដែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បឹង​ព្រែក​ ទប់​បាន​រង​ការ​គំរាមកំហែង​ពី​អ្នកមាន​ អំណាច​ដោយ​បាន​វាតទី​ចាក់​ដី​លុប​ធ្វើ​ ប្លង់​កម្មសិទ្ធិ​ជា​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​អស់​ប្រមាណ​៣០​ភាគរយ​ទៅ​ហើយ​ ។​ ប៉ុន្ដែ​ អ្វី​ដែល​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពុង​ព្រួយ​ បារម្ភ​ជាង​ការ​ចាក់​ដី​លុប​បឹង​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​គឺ​មាន​ជន​អគតិ​មួយ​ចំនួន​តូច​បាន​លប​លួច​ចាក់សំរាម​ចូល​ទៅ​ ក្នុង​បឹង​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​ខ្វល់​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ឬ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្ដរជាតិ​និង​ខ្លួន​ ឯង​ដែល​កំពុង​ប្រើប្រាស់​ទឹក​នេះ​រៀងរាល់ថ្ងៃ​នោះ​ទេ​ ។​

​លោក​បន្ដ​ថា​ ចំពោះ​បញ្ហា​នេះ​មន្ទីរ​ បរិស្ថាន​ខេត្ដ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មិន​ គួរ​ណា​ធ្វើ​ព្រងើយ​នោះ​ទេ​ គួរតែ​មាន​ វិធានការ​បន្ទាន់​ បើ​ពុំនោះ​ទេវា​អាច​ប៉ះ​ ពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ​ពាក់ព័ន្ធ​នឹង​សុខភាព​អនាម័យ​ ។​

​លោក​ ប្រាក់​ ប្រាកដ​ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​និង​ជា​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ស្អាត​ខេត្ដ​ព្រះ​សីហ​នុ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា​ ចំពោះ​បញ្ហា​ ប្រឈម​នា​ពេល​នេះ​យើង​ពុំ​អាច​បណ្ដែតបណ្ដោយ​យូរ​បាន​ទេ​ត្រូវ​តែ​រក​ដំណោះ​ ស្រាយ​បន្ទាន់​ ធ្វើ​យ៉ាងណា​ត្រូវ​យក​សំរាម​ កាក​សំណល់​ទាំងនេះ​ចេញ​ឱ្យ​អស់​បើ​ពុំ​ នោះ​ទេវា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ ។​ លើស​ពី​នេះ​គឺ​វា​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​ ។​ លោក​បាន​ត្រៀម​របាយ​ ការណ៍​និង​ពាក្យបណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​សង្កាត់​-​ក្រុង​ និង​ខេត្ដ​រួច​ហើយ​ ។​ លើស​ ពី​នេះ​លោក​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ជន​ដែល​យក​សំរាម​មក​ចាក់ចោល​នៅ​ម្ដុំ​មាត់បឹង​ព្រែក​ទប់​នេះ​ប្រសិនបើ​រក​ ឃើញ​ជន​ណាមួយ​បាន​យក​សំរាម​ឬ​កាក​សំណល់​នានា​មក​ចាក់ចោល​លោក​នឹង​ ឃាត់ខ្លួន​រួច​ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅ​ កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។​

​លោក​ សា​មុត​ សុធា​រិ​ទ្ធ​ ប្រធាន​ស្ដីទី​ មន្ទីរ​បរិស្ថាន​ខេត្ដ​បាន​បញ្ជាក់​ថា​ ចំពោះ​ បញ្ហា​នេះ​ចាំ​លោក​ឱ្យ​មន្ដ្រី​ចុះ​ពិនិត្យ​ជាក់​ ស្ដែង​ដើម្បី​រក​ដំណោះស្រាយ​ ។​

​ដោយឡែក​លោក​ ជិន​ សា​រិ​ន​ អភិ​ បាល​ក្រុងព្រះសីហនុ​ និង​លោក​ ឈិ​ត​ សេង​ងួ​ន​ អភិបាលរង​ខេត្ដ​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​នេះ​លោក​ពុំ​ បានដឹង​នោះ​ទេ​ចាំ​លោក​ឱ្យ​មន្ដ្រី​ថ្នាក់​ មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ ៕​ ឆ្លាម​សមុទ្រ​

sihanouk (3) sihanouk (2) sihanouk (1) sihanouk sihanouk (5) sihanouk (4)