ព័ត៌មានទាន់ហេតុការណ៍៖

បឹង​សំរោង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​មានការ​វាស់វែង​លក់​បំពាន​អនុ​ក្រឹ​ត​លេខ​៦៥

​ភ្នំពេញ​ ៖​ បឹង​សំរោង​ដែល​មាន​ទំហំ​ ៣៣៦​ហិ​កតា​ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​ឈ្មួញ​ចាក់​ ដី​ បូម​ខ្សាច់​ដាក់​រំលោភ​បំពាន​ទៅ​នឹង​ អនុ​ក្រឹ​ត​លេខ​៦៥​ ចុះ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​ ២០០៨​របស់​រាជរដ្ឋាភិបាល​ដែល​ប្រគល់​ ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ យក​ទឹក​ធ្វើ​ ស្រែ​ ចម្ការ​ និង​ចិញ្ចឹម​ត្រី​ជាដើម​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ មាន​ឈ្មួញ​ឈ្មោះ​ ម៉​ម​ ឈួ​ន​ ដែល​អះ​ អាង​ថា​ ជា​ម្ចាស់​គ្រប់គ្រង​ដី​បឹង​សំរោង​ បាន​នាំ​បក្ខពួក​របស់​ខ្លួន​រួម​ទាំង​ចូលរួម​ពី​ លោក​អ៊ុ​ង​ អន​ ប្រធាន​ភូមិ​សំរោង​ខាង​ ត្បូង​ផង​ដែរ​នោះ​ បាន​ជិះទូក​ចុះ​ទៅ​វាស់​ វែង​ដើម្បី​លក់​បន្ដ​ទៅ​ឱ្យ​ឈ្មួញ​ ហើយ​ក៏​ មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ គ្រប់គ្រង​កាន់កាប់​អាស្រ័យ​ផល​លើ​ការ​ ចិញ្ចឹម​ត្រី​ប្រមាណ​១០​គ្រួសារ​ ។​ នេះ​បើ​ តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ ជា​ វណ្ណៈ​ ប្រធាន​សមាគម​វារីវប្បកម្ម​ខ្មែរ​កាលពី​ ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​លោក​ ជា​ វណ្ណៈ​ បាន​បញ្ជាក់​ថា​ ការ​ វាស់វែង​ដី​បឹង​នេះ​ ប៉ះពាល់​និង​រំលោភ​ មក​លើ​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ ចិញ្ចឹម​ត្រី​ចំនួន​១០​គ្រួសារ​ ប៉ុន្ដែ​ខាង​ ប្រធាន​ភូមិ​បាន​បញ្ជាក់​ប្រាប់​គាត់​ថា​ ការ​ ចុះ​វាស់វែង​នេះ​គឺ​ធ្វើ​តាម​បញ្ជា​ចៅ​ សង្កាត់​សំរោង​ ។​

​លោក​ ជា​ វណ្ណៈ​ បាន​អះអាង​ថា​ យោង​ តាម​អនុ​ក្រឹ​ត​លេខ​៦៥​ របស់​រាជរ​ដ្ឋា​ភិ​ បាល​ចុះ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០០៨​ ផ្ទៃ​ ដី​បឹង​ទំហំ​ ៣៣៦​ហិ​កតា​ ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​យក​ទឹក​អាស្រ័យ​ផល​ស្រូវ​ដំណាំ​ និង​មួយ​ចំនួន​ទៀត​ ចិញ្ចឹម​ត្រី​ដើម្បី​ដោះ​ ស្រាយ​ ស្ថានភាព​ ជីវភាព​រស់នៅ​ប្រចាំ​ ថ្ងៃ​ ដូច្នេះ​បើ​មាន​ឈ្មួញ​ក៏​ដូច​ជា​អាជ្ញាធរ​ អនុញ្ញាត​ឱ្យ​មានការ​ចាក់​លប់​ ឬ​លក់​ ដោយ​រូបភាព​ណាមួយ​ ពួក​គាត់​នឹង​ធ្វើ​ ការ​តវ៉ា​ ខណៈ​អនុ​ក្រឹ​ត​លេខ​៦៥​នេះ​នៅ​ ស្ថិត​ជា​ធរមាន​នៅឡើយ​ ។​

​នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ លោក​ចៅសង្កាត់​សំរោង​ ខណៈ​លោក​ អ៊ុ​ង​ អន​ ប្រធាន​ភូមិ​សំរោង​ខាងត្បូង​អះ​ អាង​ថា​ ការ​ចុះ​វាស់វែង​នោះ​ធ្វើ​តាម​ បញ្ជា​លោក​ចៅសង្កាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ ទូរស័ព្ទ​ ។​ ប៉ុន្ដែ​លោក​ ជា​ វណ្ណៈ​ បាន​ប្រាប់​ នគរ​វត្ដថា​ បើ​តាម​ការ​សួរ​ដោយ​ផ្ទាល់​ របស់​លោក​ទៅ​កាន់​លោក​ ជា​ ខេ​មា​ អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ​បញ្ជាក់​ថា​ គ្មាន​ បញ្ជា​ពី​អាជ្ញាធរ​ណាមួយ​ឱ្យ​ចុះ​ទៅ​វាស់​ វែង​ដី​បឹង​សំរោង​នោះ​ទេ​ ។​

​លោក​អ៊ុ​ង​ អន​ ប្រធាន​ភូមិ​សំរោង​ ខាងត្បូង​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ រង​គ្រោះ​និង​ប្រធាន​សមាគម​វារីវប្បកម្ម​ ខ្មែរ​ថា​ ដី​បឹង​ដែល​ត្រូវ​ចុះ​មក​វាស់វែង​ នេះ​មាន​ទំហំ​ជិត​៣​ហិ​កតា​ ក្នុង​នោះ​ធ្វើ​ តាម​បញ្ជា​ចៅសង្កាត់​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​លោក​ សុខ​ សម្បត្ដិ​ អភិ​ បាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ រសៀល​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕ សុខ​ ខេមរា​

Sophol005-(4)

Sophol005-(3)

Sophol005-(2)

Sophol005-(1)