ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​ផ្នែក​ម៉ាស៊ីនត្រជាក់​កាស៊ីណូ​ម្នាក់​បាន​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​បរិវេណ​ កាស៊ីណូ​របស់​ក្រុមហ៊ុន​លឹ​ម​ហេង​គ្រុប​ គេ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្នែក​ ម៉ាស៊ីនត្រជាក់​ បាន​ស្លាប់​នៅ​ក្នុង​ថ្លុក​ ឈាម​យ៉ាង​អាណោចអាធ័ម​ដោយ​មិន​ ដឹង​មូលហេតុ​។​

​សាកសព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​ បាន​គេ​ស្គាល់ឈ្មោះ​ឈួ​ន​ រាប់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ ស្ពឺ​ខាងកើត​ ឃុំ​ស្ពឺ​ ស្រុក​ចម្ការលើ​ ខេត្ដ​ កំពង់ចាម​ មាន​ប្រពន្ធ​ឈ្មោះ​ជន​ គឹ​ម​ លៀង​ អាយុ​៣៥​ឆ្នាំ​ មានកូន​៣​នាក់​ក្នុង​ បន្ទុក​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​សា​សព​ថា​ ប្ដី​ របស់​គាត់​មុន​ពេល​ស្លាប់​ខានមក​ដេក​ នៅផ្ទះ​៤-៥​ថ្ងៃ​ហើយ​ ទោះ​ផ្ទះ​ទៅ​ជាប់​ នឹង​របង​កាស៊ីណូ​ ហើយ​ភាគច្រើន​ប្ដី​ របស់​គាត់​ពុំ​សូវ​បាន​មក​ដេក​នៅផ្ទះ​ទេ​ ហើយ​នៅ​យប់​កើតហេតុ​មាន​មិត្ដភក្ដិ​ប្ដី​ គាត់​បាន​មក​ប្រាប់​គាត់​ថា​ ពួក​គាត់​បាន​ ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​កាស៊ីណូ​ រហូត​ដល់​ម៉ោង​១១​យប់​ទើប​បែក​គ្នា​។​ លុះ​មក​ដល់​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ប្ដី​ ដេក​ស្លាប់​នៅ​ខាងក្រោយ​ឆាក​បៀ​ហ្គា​ឌិន​ នៃ​កាស៊ីណូ​តែ​ម្ដង​។​

​ចំពោះ​ករណី​ការ​ស្លាប់​បុគ្គលិក​របស់​ កាស៊ីណូ​នេះ​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​ មិន​អាច​ទាក់ទង​បុគ្គលិក​រដ្ឋបាល​កាស៊ីណូ​ ដើម្បី​សូម​បំភ្លឺ​បកស្រាយ​បាន​ឡើយ​ ថា​ ជន​រង​គ្រោះ​ស្លាប់​បណ្ដាល​មក​ពី​ មូលហេតុ​អ្វី​ ?​ ហើយ​ស្លាប់​នៅ​ពេល​ណា​ ?​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្មករ​ ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៥​ចន្លោះ​ ម៉ោង​៨​ ហើយ​ស្លាប់​ឡើង​រឹង​ទៅ​ហើយ​។​

​ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​សាក​ សព​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ អន្លង់​វែង​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ កន្លែង​កើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​ តែ​សមត្ថកិច្ច​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ ថា​ មូលហេតុ​ដែល​ជន​រង​គ្រោះ​ស្លាប់​ នេះ​បណ្ដាល​មក​ពី​អ្វី​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នេះ​មិនដឹង​ថា​ ក្រុមហ៊ុន​កាស៊ីណូ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​ គ្រួសារ​សព​ប៉ុន្មាន​នោះ​ដែរ​។​ រីឯ​សាក​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើ​ បុណ្យ​តាម​ប្រពៃណី ៕ ប៉ែន​ នួន​

Pennoun


ចែករំលែក៖