ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​របស់​ក្រុមហ៊ុន​ដាក់​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ម្នាក់​ត្រូវ​ខ្សែ​​កា​ប្លិ៍​ចរន្តអគ្គិសនី​ឆក់​ទើរ​លើ​បង្គោល​ដែក​ប៉ាណូ​

​ ​ខេត្តកំពង់ឆ្នាំង​ ៖​ បុគ្គលិក​របស់​ក្រុមហ៊ុន​ ដាក់​ស្លាក​ប៉ាណូ​ពាណិជ្ជកម្ម​ម្នាក់​ ត្រូវ​ខ្សែ​កា​ប្លិ៍​ ចរន្តអគ្គិសនី​ឆក់​ប្រកាច់​ទើរ​លើ​បង្គោល​ដែក​ស្លាក​ប៉ាណូ​ ក្នុង​ពេល​ដែល​បុគ្គលិក​រូប​នេះ​ ឡើង​ ទៅ​ដាក់​ស្លាក​យីហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនទូរស័ព្ទ​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​

​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ ម៉​ម​ ចេតនា​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ខេត្តព្រៃវែង​ ។​ ជន​រង​គ្រោះ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ក្រោយ​ពេល​ កើតហេតុ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

​ ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ត​បានអោយ​ដឹង​ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​ គ្រោះ​ និង​ក្រុមការងារ​ផ្សេង​ទៀត​ ដែល​មាន​គ្នា​ប្រមាណ​៣​ទៅ​៤​នាក់​ បាន​យក​រន្ទា​ដាក់​ឡើង​ ទៅ​បង្គោល​ដែក​ដើម្បី​ដាក់​ស្លាក​យីហោ​នោះ​ ។​ ក្នុង​ពេល​នោះ​ ជន​រង​គ្រោះ​បាន​ឡើង​ ទៅ​មុនគេ​ ក្នុង​ពេល​ដែល​ឡើង​ដល់​ដែក​ខាងលើ​ ស្រាប់តែ​មាន​កំណាត់​ដែក​ នៅ​ខាងលើ​បាន​ រលំ​ដួល​ទៅ​លើ​ខ្សែ​កា​ប្លិ៍​អគ្គិសនី​ដែល​មាន​កំរិត​តង់ស្យុង​ខ្ពស់​ ក៏​បណ្តាល​អោយ​ជន​រង​គ្រោះ​ ឆក់​ប្រកាច់​ទើរ​នៅ​លើ​បង្គោល​ដែក​នេះ​តែ​ម្តង​ ។​ ក្រោយ​ពេល​ហេតុការណ៍​នេះ​ ​។​ ក្រុមការងារ​ ដែល​កំពុងធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​អោយ​ខាង​អគ្គិសនី​បិត​ភ្លើង​ និង​ ហៅ​ រថយន្ត​ស្ទូច​មក​ដាក់​ជន​រង​គ្រោះ​ទម្លាក់​ចុះ​មក​ដី​ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ម្តង​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ ៕​ ច​ន្ថា​

Chantha02-(3)

Chantha02-(2)

Chantha02-(1)

Chantha02