ព័ត៌មានទាន់ហេតុការណ៍៖

បុរសកំណាច! បើកឡានបុកក្បាលនាគចែកទ្រូងផ្លូវ ពេលអ្នកកាសែតថតយករូបភាព បែរជាកញ្ឆក់យកទូរស័ព្ទបោកកម្ទេច

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តព្រូសពីកើតទៅលិច ជ្រុលបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ ក៏ត្រូវបានអ្នកសារព័ត៌មានទៅថតយករូបភាព ស្រាប់តែអ្នកបើករថយន្តបង្កឆក់ទូរស័ព្ទដៃ ម៉ាកIPHONE 6Plus មួយគ្រឿងពីអ្នកកាសែតយកមកបោក ហើយដាក់ចូលក្នុងហោប៉ៅទៀត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅសួនច្បារក្តាន់២ តាមបណ្តោយមហាវីថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿង គ្មានស្លាកលេខបានបើក បុកក្បាលថ្មពុះចែកទ្រូងផ្លូវ ភ្លាមៗនោះ ក៏ត្រូវបានអ្នកសារព័ត៌មានទៅថតយករូបភាព ស្រាប់តែអ្នកបើករថយន្តបង្កឆក់ទូរស័ព្ទដៃម៉ាកIPHONE 6Plus មួយគ្រឿងពីអ្នកសារព័ត៌មានយកមកបោក ហើយដាក់ចូលក្នុងហោប៉ៅទៀត ក៏ត្រូវបានអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួនបុរសបើករថយន្តបង្ក ដែលបានបោកទូរស័ព្ទដៃម៉ាកIPHONE 6Plusរបស់អ្នកសារព័ត៌មាននាំយកមកអាវុធហត្ថខណ្ឌ៧មករាដើម្បីសាកសួរផងដែរ។

ក្រោយកើតហេតុ អ្នកសារព័ត៌មានដែលត្រូវបុរសបើករថយន្តបង្កយកទូរស័ព្ទដៃ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចករួចហើយ ដោយស្នើសុំឲ្យ អាជ្ញាធរមានសមត្ថកិច្ចដោះស្រាយរឿងនេះ ក្នុងផ្លូវច្បាប់ ។

NKD-36x6_outline

ក្រោយមក កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ៧មករា​ ក៏​សម្រេច​បញ្ជូន​រថយន្តបង្ក​ខាងលើ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ ៕ ស រស្មី