ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បុរសចិត្តខ្លាំងម្នាក់ អន់ចិត្តនឹងប្រពន្ធមិនចូលផ្ទះ លួចចងកសម្លាប់ខ្លួន ស្លាប់យ៉ាងស្ងប់ចិត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងកាលពីវេលាម៉ោង៤និ១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅនឹងធ្នឹមក្រោមផ្ទះ ក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះវ៉ាន់ ធេន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិ ជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះម៉ៅ រ៉េន ភេទស្រី អាយុ៤២ឆ្នាំ (ត្រូវជាប្រពន្ធ) បានរៀបរាប់ចំពោះមុខ សមត្ថកិច្ចថា កន្លងមកប្តី របស់ខ្លួន ឈ្មោះ វ៉ាន់ ធេននេះ ជាមនុស្សញៀនស្រាជាច្រើនឆ្នាំមកហើយ ពេលស្រវឹងតែងតែរករឿងវាយប្រពន្ធ និងកូន កន្លងមកខ្លួនបានប្តឹងរដ្ឋអំណាច និងសមត្ថកិច្ចឲ្យជួយអប់រំ និងធ្វើកិច្ចសន្យាជាច្រើនលើក តែមិនកែខ្លួន ទើបកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការឈ្លោះប្រកែកគ្នាជាខ្លាំង ខ្លួនក៏ចុះចេញពីផ្ទះ ទៅជ្រកនៅផ្ទះបង ឈ្មោះ ម៉ៅ រុំ មិនចូលផ្ទះ លុះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ ធេន ជាប្តីទៅហៅឲ្យទៅផ្ទះវិញ ក៏ខ្លួនមិនទៅ ។

តាមការបំភ្លឺរបស់ ឈ្មោះសាម ស្រីរ៉ាន់ ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាកូនបង្កើត បានបំភ្លឺថា កន្លងមក ឪពុកខ្លួន ជាមនុស្សញៀនស្រារករឿង និងហិង្សាក្នុងគ្រួសាររហួតម្តាយខ្លួននៅជាមួយលែងកើត ។ នៅល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឪពុកបានដេក នៅលើផ្ទះជាមួយ លុះម៉ោង៣ទៀបភ្លឺ បានប្រាប់ថា ទៅនោម ខ្លួនក៏ដេកលក់លុះម៉ោង៤ និង១០នាទី លឺមេក្រូក្នុងវត្តជាយស្បៃចាក់លឺ ក៏ភ្ញាក់បានចុះទៅដីក្រោមផ្ទះ ក៏ប្រទះឃើញឪពុកបានចងក និងធ្នឹមជាមួយខ្សែភ្លើងក្បែសសរផ្ទះជង្គង់ដល់ដី ។ ខ្លួនក៏បានដើរប្រាប់បងប្អូនជិតខាង និងម្តាយខ្លួនមកមើល ស្លាប់បាត់ហើយ ក៏បានរាយការណ៍ទៅប៉ុស្តិ៍រដ្ឋបាលកកោះ ។

ក្រោយដឹងព័ត៌មានជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកបានសហការ ជាមួយលោកនាយនាយរងប៉ុស្តិ៍កកោះ ចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យទីកន្លែងកើតហេតុ និង ពិនិត្យសពនៅចំណុចជុំវិញក ឃើញមានស្លាកស្នាមទ្រុត ពណ៌ក្រមៅ ព័ទ្ធជុំវិញក បញ្ឆិតទៅលើទំហំ ១ស.ម ក្រៅពីនេះ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ក្រោយពិនិត្យចប់ បានប្រគល់សាសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ដោយសនិដ្ឋាន ជនរងគ្រោះឈ្មោះ វ៉ាន់ ធេន នេះ ពិតជាបានធ្វេីអត្តឃាត (ចងក) សម្លាប់ខ្លួនឯង មូលហេតុ: ស្រវឹង និងតូចចិត្តប្រពន្ធមិនមកផ្ទះ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖