ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ធ្លាប់មានជំងឺតេតាណុសទៅរកក្ដាមខ្ចងម្នាក់ឯងដួលស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ នៅម៉ោង ១៧ ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៧ ប្រជាពលរដ្នបានប្រទះឃើញសាកសពបុរសចំណាស់ម្នាក់ធ្លាប់មានជំងឺតេតាណុស នៅចំណុចទួលស្លែងខាងលិច ភូមិសូយោងចំងាយ១៥០ម៉ែត្រ ឃុំសូយោង ស្រុកបារាយណ៍ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជាម ព្រឿង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះតាំងពីម៉ោង០៥ទៀបភ្លឺ ដើម្បីទៅរកក្ដាមខ្យង ហើយបានដួលស្លាប់នៅ និងវាលស្រែពុំមានអ្នកណាដឹងទេលុះ មេឃភ្លឺ ក៏មានពលរដ្នប្រទះឃើញដេកស្លាប់នៅវាលស្រែតែម្ដង ។

ជនរងគ្រោះជាមនុស្សធ្លាប់មានជំងឺតេតាណុសប្រចាំកាយផង និងផឹកស្រារសជាប្រចាំ បណ្ដាលកើតខ្យល់ដួលស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសពរូចសន្និដ្ឋានថា ពិតជាស្លាប់ដោយខ្យល់គរ និងដោយសារជំងឺតេតាណុសប្រាកដមែន ពុំមានអំពើឃាតកម្មទេ រួចប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី

NKD-36x6_outline