ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកខឿនផ្ទះប្រជាពលរដ្ឋ ស្លាប់មួយរំពេច

ខេត្តកណ្តាល៖ បុរសចំណាស់ម្នាក់បានស្លាប់ដោយសារបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកខឿនផ្ទះប្រជាពលរដ្ឋដួល កាលពីវេលាម៉ោង ១១ និង៣៩នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវលេខ៣៨០ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថប្រាប់ថា ជនរងគ្រោះ យី យិុន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិតាកែវ១ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្ដីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CG-3747 ទិសដៅពីជើងទៅត្បូងដោយបើកបរល្បឿនលឿនពេកក៏រេចង្កូតហួសផ្លូវទៅបុកនិងខឿនថ្មមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្ន និងស្ថានភាពផ្លូវមានឧបសគ្គ៕

06e4ec6b-844f-48a3-a132-eba2372b7e33