ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើកឡានបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរារចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ នៅលើផ្លូវជាតិលេខ៤នៅវេលាម៉ោង០៨និង៤៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខ សាលាបឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែន ឃ្លាំងលើ ស្ថិតក្នុងក្រុមទី៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើង រវាងរថយន្ត ម៉ាក Starex ពណ៌សពាក់ ស្លាកលេខ ព្រះសីហនុ 2A-8896ជា កម្មសិទ្ធិ កាសុីណូ WHITE SAND PALACE បើកបរដោយបុរសជនជាតិចិនមានទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េC-100 ពណ៌ក្រហម ពាក់ស្លាកលេខ ព-4137 ភព1 មានទិសដៅបញ្ច្រាសគ្នា។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់បុរសជនជាតិខ្មែរម្នាក់ឈ្មោះ គឹម ចាន់រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានស្លាប់នៅនឹងកន្លែងកើតហេតុ (ជាអ្នកបើកបរម៉ូតូ ) និងបុរសជនជាតិចិន ឈ្មោះ MAZHAN LI ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅការិយាល័យចរាចរផ្លូវគោក។

NKD-36x6_outline

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ