ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះ ដោយសាជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានបងប្អូនប្រទះឃើញដេកស្លាប់ក្នុងផ្ទះ ដោយសាជំងឺគាំងបេះដូង បង្កការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យភ្លាមៗ កាលពីរសៀលថ្ងៃ​ពុធ ៩កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះលេខ៧អា ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែ នសុខ រាជធានីភ្នំពេញ ។

សាកសពមានឈ្មោះ FRANCIS ANTHONY ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរនៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ A37129776 ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានថា មានបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះ នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយដោយមានការសហការជាមួយ ការិយាល័យកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យជាក់ស្តែង ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច យោងតាមការសន្និដ្ឋានរបស់លោកលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថាសពជនរងគ្រោះពិតស្លាប់ដោយជំងឺគាំងបេះដូងមែន ៕ស រស្មី


ចែករំលែក៖