ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បុរសជនជាតិអង់គ្លេសម្នាក់ ស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់ យីហោ«ណាវីន»

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានប្រពន្ធប្រទះឃើញស្លាប់ ក្នុងបន្ទប់ទឹកផ្ទះសំណាក់ យីហោ «ណាវីន» កាលពីវេលាម៉ោង៤រសៀលថ្ងៃ​អង្គារ ៨កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សាកសពបុរសជនបរទេសមាន ឈ្មោះ OARRIE LEONARO អាយុ៧៩ ឆ្នាំ ជាជនជាតិអង់គ្លេស មុខរបរទេសចរណ៍ ស្នាក់ នៅក្នុងផ្ទះសំណាក់ “ណាវីន” ។

យោតាមប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកជួលផ្ទះ សំណាក់”ណាវីន” ជាន់ទី២ នៅជាមួយប្រពន្ធ ។ លុះនៅថ្ងៃកើតហេតុខាងលើ ស្រាប់តែប្រពន្ធប្រទះឃើញប្តីរបស់គាត់ដេកស្លាប់នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកផ្ទះសំណាក់ ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុតែម្តង ។

ប្រភពបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញកោសល្យវិច័យ បានពិនិត្យលើសាកសពរួចបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ជម្ងឺគាំងបេះដូង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្ដសាម៉ុយ ដឹកសពយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ីដើម្បីបញ្ជូនរង់ចាំខាងទូត បញ្ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា


ចែករំលែក៖