ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរសញៀនស្រាម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួននៅលើដើមព្រីង

ខេត្តកំពង់ធំ ៖ បុរសម្នាក់ដែលតែងតែស្រវឹងស្រាជាប្រចាំបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលមួយ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទីព្រឹក នៅក្នុងភូមិ ត្បូងទឹក ឃុំ មានរិទ្ធ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។

មន្ត្រីនគរបាលស្រុកសណ្តាន់បានអោយដឹងថាជនរងគ្រោះមានឈ្មោះ គង់ សឿង ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណើត រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានចងក សម្លាប់ខ្លួន និងដើមព្រីង ជាមួយ ក្រម៉ា មូលហេតុ: ស្រវឹងស្រាជាប្រចាំ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុកបានចុះពិនិត្យកើតហេតុនិងបានធ្វើកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងប្រាកដមែន។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី