ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនស្រាសម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកស្រែបណ្តាលឲ្យលង់ស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកណ្ដាល វាលស្រែ ស្ថិតនៅភូមិ ចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះវ៉ាន់ គុណ ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិកើតហេតុខាងលើ ។

តាមការបំភ្លឺពីឈ្មោះ រស់ វ៉ាន់ ភេទប្រុស អាយុ៨១ឆ្នាំ ជាឪពុកជនរងគ្រោះ និងអ្នករស់នៅជិតខាងបានបញ្ជាក់ថា ឈ្មោះ វ៉ាន់ គុណ ជាមនុស្ស ញៀនស្រា ស ស្រវឹងខួប មិនសូវបាយទឹកទេ ប្រពន្ធកូនចេញទៅរកស៊ីបាត់ នៅម្នា់ក់ឯង លុះដល់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ម៉ោងប្រហែល៣និង៣០នាទី ឈ្មោះ វ៉ាន់ គុណ បានទៅបោះឆ្នោតនៅសាលារៀនពង្រ តែផុតម៉ោងទៅហើយ ក៍បានដើរតាមភ្លឺស្រែត្រលប់មកផ្ទះវិញ តែពុំឃើញដល់ផ្ទះវិញទេបាត់យូរពេកបងប្អូនក៏នាំគ្នាដើររកតែមិនឃើញ លុះដល់ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៨ម៉ោង ១៧និង៣០នាទីទើបរកឃើញ ឈ្មោះ វ៉ាន់ គុណ ស្លាប់ ផ្ងារពោះក្នុងស្រែទឹក ត្រឹមក្បាលជង្គង់ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យពុំឃើញមានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹង ករណី ឃាតកម្មឡើយ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ លង់ទឹក ហើយបានប្រគល់សាកសព ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី