ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ងោកមួយភាំង បើករថយន្តរេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូវផ្លូវ រថយន្តបង្កបែកកង់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ងោកមួយភាំងបើករថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តបង្កបែកកង់ទៅមុខលែងរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតា កូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-9382 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចចេញពីជួរ រីឯរថយន្តបែកកង់ទៅមុខលែងរួច ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញមកស្ទូច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ