ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូចាប់ហ្វ្រាំងបង្ខំដួលត្រូវបានឡានដឹកស៊ីម៉ងត៍មកពីក្រោយកិនជើងរងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនដោយវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងទៀត នៅខាងមុខទើបចាប់ហ្វ្រាំងបង្ខំបណ្តាលឲ្យដួលខ្លួនឯង ត្រូវបានឡានដឹកស៊ីម៉ងត៍មកពីក្រោយបណ្ដាលឲ្យកិនរងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ នៅក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1X 8696 តាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុគាត់បានគេចនឹងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកមិនប្រយត្ន័ចាប់ហ្វ្រាំងបង្ខំ ក៏បណ្តាលឲ្យដួលហើយភ្លាមៗនោះក៏មានរថយន្ដមួយគ្រឿងក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A 1600 ទៀតមកពីក្រោយបណ្ដាលឲ្យកិនជើងបុរសរងគ្រោះខាងលើតែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែក សម្ភារទាំងសងខាងម្ថិតកិច្ចវាស់វែងយកទៅរក្សារទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ