ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូដឹកត្រី ទៅបុកនឹងម៉ូតូកង់៣ពេញទំហឹងបណ្តាលឲ្យម៉ូតូដួលរងរបួសក្បាលធ្ងន់

ភ្នំពេញ: បុរសម្នាក់ងរបួសក្បាលធ្ងន់ ខណៈ ជិះម៉ូតូដឹកត្រី ជ្រុលទៅបុកនិងម៉ូតូកង់៣ពេញទំហឹង ត្រូវបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍នេះនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨​ នៅចំណុចក្បែររដ្នសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកលតហេតុ ​បានប្រាប់ឲ្យ​ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់​ជិះម៉ូតូ ម៉ាកគុបមូក ហុងដា c110 មួយគ្រឿង ពណ៍ក្រហមលាយស​ ស្លាកលេខ ភ្នំពេញ​ 1DB-5793 បានជិះដឹកត្រីក្នុងទិសដៅពីត្បូង ទៅជើងស្របទិសជាមួយម៉ូតូកង់៣មួយគ្រឿង ខណៈមកដល់ចំណុចកើតខាងលើ ស្រាប់តែម៉ូតូកង់៣បានបត់ឆ្វេង ក៏បានបុរសម្នាក់​ជិះម៉ូតូម៉ាកគុបមូកដឹកត្រី ជ្រុលទៅបុកម៉ូតូកង់៣មួយគ្រឿងខាងលើ ពេញទំហឹង បណ្តាលឲ្យបុរសដែរម្ចាស់ម៉ូតូដឹកត្រី ដួលរងរបួសក្បាលរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅទៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ។ ចំណែកអ្នកបើកម៉ូតូកង់៣មួយគ្រឿងបានបើករត់គេចបាត់សម្រោលតែមង្ត។

ក្រោយកើតហេតុម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ប្រគល់អោយទៅថៅកែរបស់ជនរងគ្រោះវិញផងដែរ ៕ ស រស្មី