ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅបុកបង្គោលភ្លើងស្តុបគៀបជាប់រងរបួសរលាត់ដៃជើង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ MSX មួយគ្រឿង រេចង្កូតទៅបុកបង្គោលភ្លើងស្តុបបណ្តាលឲ្យគៀបជាប់ នឹងបង្គូលចរាចរណ៍ពីរដើមទៀតទៅមុខលែងរួចម្ចាស់រងរបួសរលាត់ដៃជើង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គរឃើញបុរសម្នាក់ជិះម៉ូតូ MSXមួយគ្រឿង ពណ៌សលាយខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ1B-4837ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងត្បូងលុះមកដល់កែង និងផ្លូវ៥២៨ ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងស្តុបពេញទំហឹង បណ្តាលជនរងគ្រោះបោកក្បាល និងបង្គូលភ្លើងស្តុប សំណាងបានមួកសុវត្ថិភាពការពារបានត្រឹមតែរងរបួសរលាត់ដៃជើងតិចតួច ។ ចំណែកម៉ូតូបានគៀបជាប់ និងបង្គោលចរាចរណ៍ពីដើមទៀតដែលនៅជាប់នឹងបង្គោលភ្លើងស្តុបខូតខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យមើលទៅ មិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យប្រពលរដ្ឋជួយទាញម៉ូតូចេញរួចឲ្យម្ចាស់ហៅរឺុម៉កម៉ូតូកង់បីយកម៉ូតូទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ